ជនសង្ស័យជាជនជាតិវៀតណាម៦នាក់ស្នាក់នៅខុសច្បាប់និងមានអាវុធខ្លីមួយដើម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

0
1160

ស្វាយរៀង ៖ ជនសង្ស័យជាជនជាតិវៀតណាមចំនួន៦នាក់ មានស្រី៣នាក់ និងបុរស៣នាក់ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋានក្រុងបាវិត ដោយជាប់ពាក់ព័ន្ធនិងបទល្មើស ចូលមកស្នាក់នៅក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ និងបទល្មើស រក្សាទុកអាវុធខុសច្បាប់មួយដើមនៅក្នុងទូដែក។

យោងតាមសេចក្ពដីរាយការណ៍ពីបទល្មើសព្រហ្មទណ្ឌនៅថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២០ សភាពការណ៍បទល្មើសព្រហ្មទណ្ឌមាន១ករណី ដោយ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៣ និង២០នាទី កម្លាំងចម្រុះបានចុះធ្វើការឆែកឆេនៅផ្ទះរបស់ ឈ្មោះ ឡឹក ចន្ថា ភេទស្រី អាយុ៣៣ឆ្នាំ ដែលមានទីតាំងនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដឹកនាំដោយលោក វណ្ណ សុមុន្នី អភិបាលរងក្រុងបាវិតលោកអធិការ-អធិការរង លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដោយមានកាតសម្របសសម្រួលពីលោក ឈីវ  អីចគង់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង នៅពេលឆែកឆេរឃើញមានមនុស្ស០៦នាក់ ស្រី០៣នាក់ ប្រុស៣នាក់ និងមានទូដែក០១ជាប់សោរ ហើយក៏ត្រូវបានព្រះរាជអាជ្ញាបញ្ជាអោយឃាត់ខ្លួន ដោយសារពួកគេពុំមានឯកសារសម្គាល់ខ្លួនក្នុងការចូលមកស្នាក់នៅ។

បុរស ស្រ្តីទាំង៦នាក់ដែលត្រូវឃាត់ខ្លួនទី១. ឈ្មោះធីថឺ ភេទស្រី អាយុ៥៤ឆ្នាំ ជនជាតិ វៀតណាម ២.ឈ្មោះហ្វាម ហុងឌិន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម ៣. ឈ្មោះ ហ្វាង ធីចាំអិន ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិ វៀតណាម ៤.ឈ្មោះ ចឹង ធីហាំង ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិ វៀតណាម ៥.ឈ្មោះតាំង ថាន់ហៀប ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម និងទី៦.ឈ្មោះ ត្រឹង ហ្វាងអាន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិវៀតណាម។ ជនសង្ស័យទាំង៦នាក់ត្រូវបានកម្លាំងជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត រហូតថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៣ និង០០នាទី ក្រោយបើកទូរដែករួចបានឃើញមានអាវុធខ្លី ០១ដើម ម៉ាកBERETTA គ្រាប់ ០៦គ្រាប់ និងឯកសារមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនឡើងតុលាការសម្រេចតាមច្បាប់៕

Facebook Comments
Loading...