រាជរដ្ឋាភិបាល កែសម្រួលបទបញ្ជាស្ដីពីការដាក់កំហិតលើការធ្វើដំ​ណើរក្នុងប្រទេស ដើម្បីបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩

0
1112

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីសម្រេចមួយ ដោយកែសម្រួលឡើងវិញ ការសម្រេ​ចស្តីពី ការកំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩។

សេចក្តីសម្រេចនេះ មានចំនួន២ចំណុច៖ទី១,ភូមិសាស្ត្ររាជធានីភ្នំពេញនិងខេត្តកណ្តាល  ត្រូវបានចាត់ទុកជាតំបន់តែមួយ ដែលមិនស្ថិតនៅក្រោមវិសាលភាពនៃការហាមឃាត់ការធ្វើដំណើរ ឆ្លងកាត់ទៅវិញទៅមកនោះទេ។ ទី២,លុបចេញវិញនូវការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ពីស្រុកមួយទៅស្រុកមួយ នៅក្នុងខេត្តតែមួយដោយរក្សាទុកជាធរមាននូវការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀត៕

Facebook Comments
Loading...