“Suden” គឺជាឈ្មោះសត្វរមាសពណ៍សរ ដែលជាសត្វរមាសជិតផុតពូជនៅលើភពផែនដីនេះហើយ។ Suden ជាសត្វរមាសឈ្មោលមួយក្បាលក្នុងចំណោម៣ក្បាល(ញី២) ដែលមានជីវិតរស់រានលើពិភពលោកនេះ។រូបភាពរបស់ Suden បានបង្ហោះក្នុងបណ្តាញសង្គម Twitter បង្ហាញពីភាពកំសត់របស់ Suden ដែលមានរមាសឈ្មោលតែមួយគត់ ដែលនៅរស់។ ការបង្ហោះគឺដើម្បីធ្វើការផ្សព្វផ្សាយ ឃោសនាស្វែងរកមូនិធិដើម្បីបង្កើតវិទ្យាសាស្រ្តបង្កាត់ពូជសត្វដ៏កំរជិតផុតពូជនេះ។
ប្រធាននាយកប្រតិបត្តិរបស់ក្រុមហ៊ុនអភិរក្សបាននិយាយថា “នេះជាជំរើសចុងក្រោយដើម្បីជួយសង្រ្គោះសត្វផុតពូជ បន្ទាប់ពីការប៉ុនប៉ងបង្កាត់ពូជកាលពីមុនបានបង្ហាញថា បរាជ័យ” ។
Facebook Comments
Loading...