អង្គកឋិនទានសាមគ្គីដង្ហែទៅកាន់វត្តសុវណ្ណរាសីរតនារាម ប្រមូលបច្ច័យបានប្រមាណ១៧៦លានរៀលសម្រាប់ប្រើប្រាស់កសា​ងសមិទ្ធផលនានាក្នុងវត្ត

0
275

ភ្នំពេញ ៖ អង្គកឋិនទានសាមគ្គីដង្ហែចូលវត្តសុវណ្ណរាសីរតនារាម (ហៅវត្តសំរោងកណ្តាល) ស្ថិតក្នុងភូមិសំរោងកណ្តាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ផ្តើមដោយលោកជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកជំទាវ លោកឧកញ្ញាដួង តិច និងលោកជំទាវ ព្រទាំងពុទ្ថបរិស័ទចំណុះជើងវត្តជិតឆ្ងាយជាច្រើនទៀតផងដែរ ដែលប្រមូលបច្ច័យបានចំនួន១៧៦លានរៀល។

តាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា នៅចុងវស្សាន្ដរដូវ រយៈពេល២៩ថ្ងៃគឺចាប់ពីថ្ងៃ ១រោជ ខែភទ្របុទ្ររហូតដល់ថ្ងៃពេញបូរមីខែកត្តិក ពុទ្ធបរិស័ទតែងប្រារព្ធធ្វើ​បុណ្យកឋិន​ទាន​វេរ ប្រគេនព្រះសង្ឃដែលបានបញ្ចប់ចំណាំព្រះវស្សាជារៀងរាល់ឆ្នាំហើយការធ្វើនេះ បើតាម​ពុទ្ធបញ្ញត្តិក្នុង១ឆ្នាំ វត្តនិមួយៗ ទទួលបានអង្គឋិនតែម្ដងប៉ុណ្ណោះ។ បុណ្យនេះមានក្លឹមសារ​សំ​ខាន់ សំរាប់ពុទ្ធសាសនិកជនជាអ្នកគោរពស្រឡាញ់ ទ្រទ្រង់ព្រះពុទ្ធសាសនា ដោយបាននាំ​មកនូវត្រៃចីវរជាប្រធាន អមដោយបរិក្ខាជាច្រើនទៀត ដែលជាប្រដាប់ ប្រើប្រាស់ក្នុងជីវភាពរ​បស់ព្រះសង្ឃ។

ក្រៅពីអត្ថន័យខាងលើពិធីបុណ្យនេះ ក៏ជាការបង្ហាញនូវទឹកចិត្តជ្រះថ្លា ក្នុងការបំពេញ​កុសល ប្រកបដោយ ជំនឿលើមាគ៌ាព្រះពុទ្ធសាសនា ហើយក៏ជាកាឆ្លុះបញ្ចាំងពី ការរួបរួម​សាមគ្គីគ្នា រវាងអាជ្ញាធរ មន្ដ្រីរាជការ ប្រជាពលរដ្ឋ ដែលមានព្រះសង្ឃផង ក្នុងការជួយទ្រ​ទ្រង់​និងលើកដំកើងដល់វិស័យ ព្រះពុទ្ធសាសនា ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាសាសនារបស់រដ្ឋ ឲ្យបានថ្កុំថ្កើងរុងរឿងគ្រប់៥០០០ព្រះវស្សា៕

 

Facebook Comments
Loading...