ប៉ូលិសបង្ហាញរូបថតអតីតទាហានអាមេរិកម្នាក់ ដែលបើករថយន្តបំបុកហ្វូងមនុស្សនៅទីក្រុងNew Orleans បណ្តាលឲ្យមនុស្ស១៥នាក់ស្លា. ប់និងជាង៣០នាក់រងរបួសហើយ

0
68

បរទេស ៖ មកដល់ពេលនេះមានមនុស្ស១៥នាក់ហើយបានស្លា. ប់និងជាង៣០នាក់ផ្សេងទៀតរងរបួស ដែលបង្កឡើយដោយអតីតទាហានអាមេរិកមានឈ្មោះថា Shamsud-Din Jabbar អាយុ៤២ឆ្នាំ បានបើករថយន្តបំបុកហ្វូងមនុស្សនៅទីក្រុងNew Orleansនៃសហរដ្ឋអាមេរិក ។

ការិយាល័យស៊ើបអង្កេតសហព័ន្ធ( FBI ) ក្រោយហេតុការណ៍កើតឡើងបានបង្ហាញចេញរូបថតជនសង្ស័យដែលជាបុគ្គលិកបម្រើការនៅក្នុងផ្នែកអចលនទ្រព្យរដ្ឋតិចសាស់។ ជនសង្ស័យ Jabbar ត្រូវបានប៉ូលីសបាញ់សម្លាប់។

ទីភ្នាក់ងារ FBI អាមេរិក និយាយថា ទង់របស់ក្រុមរដ្ឋអ៊ីស្លាម Islamic State ឬ (IS) បានរកឃើញនៅក្នុងរថយន្តជនសង្ស័យ។ ទីភ្នាក់ងារដដែលនេះ បន្តថា ពួកគេកំពុងបើកការស៊ើបអង្កេតលើហេតុការណ៍ដែលកើតឡើងនេះជា អំពើភេរវកម្ម។

ក្រុមអ្នកស៊ើបអង្កេតនិយាយថា ពួកគេជឿថា ជនសង្ស័យវាយប្រហារនៅទីក្រុង New Orleans មិនមែនធ្វើការវាយប្រហារនេះឡើងតែម្នាក់ឯងឡើយ។

ទាក់ទងនឹងព្រឹត្តិការណ៍នេះ វត្ថុដែលអាចបង្កជាគ្រឿងផ្ទុះ ត្រូវបានគេរកឃើញនៅក្នុងរថយន្តដឹកទំនិញ និងកន្លែងផ្សេងទៀតក្នុងតំបន់។

លោកប្រធានាធិបតីអាមេរិក Joe Biden និយាយថា ក្រុមអ្នកស៊ើបអង្កេតកំពុងស្វែងរកមើល ថាតើ ការវាយប្រហារនេះ អាចជាប់ទាក់ទងនឹងការផ្ទុះរថយន្ត Tesla Cybertruck នៅខាងក្រៅសណ្ឋាគារ Trump Hotel នៅទីក្រុង Las Vegas ដែរឬទេ។ លោកប្រធានាធិបតីBiden បន្តថា រហូតមកដល់ពេលនេះ មិនមានអ្វីរាយការណ៍ទេ។

លោកប្រធានាធិបតីអាមេរិក Joe Biden និយាយថា ទីភ្នាក់ងារFBIបានរាយការណ៍ឱ្យលោកដឹងថា ជនសង្ស័យបានបង្ហោះវីដេអូនៅលើបណ្តាញសង្គមត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះមុនពេលវាយប្រហារ ដែលបង្ហាញថា ជនសង្ស័យត្រូវបានបំផុសគំនិតដោយក្រុមរដ្ឋអ៊ីស្លាម ឬក្រុម IS និងបង្ហាញពីបំណងសម្លាប់មនុស្ស។

 

Facebook Comments
Loading...