លោកមាស សំបូរ នាំយកអំណោយលោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌបឹងកេងកង ទៅផ្តល់ជូនអតីតប្រជាការពារ១រូបដែលកំពុងសម្រាកព្យាបាលជម្ងឺនៅផ្ទះ

0
195

ភ្នំពេញ ៖ ដោយទទួលបានការណែនាំពីលោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះលោកមាស សំបូរ ប្រធានប្រជាការអារខណ្ឌបឹងកេងកង បាននាំយកអំណោយ និងថវិកាមួយចំនួនចុះសួរសុខទុក្ខលោកខន អតីតប្រជាការពារខណ្ឌព្រែកព្នៅ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅផ្ទះ ក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងការចុះសួរសុខទុក្ខនេះ លោកមាស សំបូរ បាននាំយក ថវិការបស់លោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌបឹងកេងកង ចំនួន៥០ម៉ឺនរៀល អង្ក៥០គីឡូ មី២កេស ទឹកសុទ្ធចំនួន៥កេស ប្រគល់ជូនលោកខន អតីតប្រជាការពារធ្លាប់បំរើការជាមួយគ្នាក្នុងខណ្ឌព្រែកព្នៅ និងជូនពរឲ្យឆាប់ជាសះស្បើយ ដើម្បីបានមកបំពេញភារកិច្ចបំរើប្រជាពលរដ្ឋបន្តទៀត។

ក្នុងឱកាសនោះដែរ ភរិយារបស់គ្រួសារអ្នកជម្ងឺ បានលើកដៃសំពះអរគុណ ដល់​លោកសុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង និងមន្ត្រីក្រោឱវាទ ដែលតែងតែយកចិត្ត​ទុក​ដាក់ ដល់ប្រជាពលរដ្ឋ ដឹងពីសុខទុក្ខ របស់​ប្រជាព​ល​រដ្ឋ ដែលជួបប្រទះនូវការលំបាក ពិ​សេ​ស​នៅពេលដែល ប្រជាពលរដ្ឋជួបការលំបាកនិងមានជម្ងឺបែបនេះ៕

Facebook Comments
Loading...