ប្រដាល់ ៖ ក្តៅៗដឹងតែបែកផ្កាភ្លើងទៀតហើយ ! អ្នកលេងចិត្តសាស្ត្រ បឺត សង្ឃឹម ត្រៀមបំពេញចិត្តអ្នកគាំទ្រចេញលេងទឹកភ្លៀងដណ្តើមខ្សែក្រវាត់ IKSA នៅប្រទេសអូស្ត្រាលីម្តងទៀត បើទោះបីជា កន្លងទៅប៉ឺត សង្ឃឹម បានបរាជ័យក្រោមផ្លែកែងរបស់កីឡាករថៃ Yothin យ៉ាងណាក៏ដោយ លើកនេះមហាជនសង្ឈឹមថា ប៉ឺត សង្ឃឹម និងធ្វើបានល្អមិនធ្វើឲ្យអ្នកគាំទ្រ ខកបំណងឡើយ។
ពិតជាកក្រើកនៅឯនាយសមុទ្រទៀតហើយ អ្នកលេងចិត្តសាស្ត្រប៉ឺត សង្ឃឹម និងចេញទៅលេងទឹកភ្លៀងនៅប្រទេសអូស្ត្រាលីជាកម្មវិធីឈុតធំមួយ ក្នុងពេលឆាប់ៗនេះដែលកីឡាករបរទេសត្រូវជួបជាមួយសង្ឃឹម មិនទាន់បង្ហាញពីអត្តសញ្ញាណនៅឡើយនោះទេ ហើយក៍នៅមិនទាន់ដឹងកីឡាកររូបនោះមានកម្រិតវិជ្ជាគុនខ្លាំងប៉ុណ្ណានោះដែរ តែបើកីឡាករប៉ឺត សង្ឃឹម យើងដឹងស្រាប់ហើយថាវិជ្ជាគុនគេវាយក្នុងស្រុកជាមួយកីឡាករបរទេស ដែលខ្លះសន្លប់មិនអាចឈរជើងបាន៥ទឹកនោះឡើយ ព្រោះគេមានស្នៀតប្រកួតល្អចេញចូលលឿនរហ័សនោះ។
គ្រាន់តែលឺដំណឹងនេះភ្លាម មានអ្នកតាមដានគាំទ្រវិស័យកីឡាគុនខ្មែរ ជាច្រើននាក់បានបញ្ចេញទស្សនះ និងលើកឡើងផ្សេងៗគ្នា ពីការចេញទៅកាន់ប្រទេសអូស្ត្រាលីសារជាថ្មី របស់ជើងខ្លាំងកម្ពុជា ប៉ឺត សង្ឃឹម ដែលការប្រកួតដណ្តើមខ្សែក្រវាត់លើកនេះ កាន់តែធ្វើឲ្យពិភពលោក បានដឹងនិងស្គាល់ពីគុនខ្មែរកាន់តែច្បាស់ តាមរយះញុនខ្មែរ របស់យើង ហើយកីឡាករប៉ឺត សង្ឃឹម ដណ្តើមបានខ្សែក្រវាត់ទៀតនោះគឺល្បីកាន់តែខ្លាំងហើយ ហើយសង្ឈឹមថា កីឡាករកម្ពុជារបស់យើងនិងទទួលបានជោគជ័យត្រឡប់មកវិញ។
រីឯអ្នកខ្លះថា មើលមិនឃើញថាមិនត្រូវនោះទេ កីឡាករខ្លះប្រកួតនៅក្នុងស្រុកស្ទើររកដៃគូប្រកួតជាមួយគ្មាន តែពេលចេញប្រកួតក្រៅស្រុកវិញ ពិបាកមើលណាស់ដោយហេតុផលចាញ់ទឹកចាញ់ដីជាដើម។
សូមរមលឹកថា កាលពី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ កីឡាករកម្ពុជា បឺត សង្ឃឹម បានទៅកាន់ទឹកដីអូស្ត្រាលី ម្តងរួចមកហើយ ក្នុងការដណ្តើមខ្សែក្រវាត់មួយថៃ WBC អន្តរជាតិ តែទទួលបរាជ័យ ដោយត្រូវ កែងរបស់កីឡាករថៃ Yothin បែក នៅលើចិញ្ចើមដែលធ្វើឲ្យអាជ្ញាកណ្តាល និងគ្រូពេទ្យបញ្ឈប់ក្នុងទឹកទី១ ក្រោយពីបរាជ័យ បឺត សង្ឃឹម បានចេញសារសុំទោសអ្នកគាំទ្រ ហើយក៏មានមហាជនជាច្រើនបានបញ្ចេញមតិពីការមិនពេញចិត្ត។ ចុះបងប្អូនយល់យ៉ាងណាអ្នកលេងចិត្តសាស្ត្រ បឺត សង្ឃឹម ចេញទៅលេងទឹកភ្លៀងដណ្តើមខ្សែក្រវាត់ IKSA នៅប្រទេសអូស្ត្រាលីលើកនេះ? សូមចូលរួមcomment និងShare តាមការគួរ៕