ក្រសួងទេសចរណ៍បានឱ្យដឹងថាក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ដែលទើបបញ្ចប់ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋបានធ្វើដំណើរកម្សាន្តទូទាំងប្រទេស មានចំនួនប្រមាណជិត២៤លាននាក់គឺកើនឡើង ៩,៩ភាគរយ ធៀបនឹងបុណ្យចូលឆ្នាំថ្មីឆ្នាំ២០២៤ ដែលមានចំនួន ២១.៨១៣.១៣៨ នាក់។
ក្នុងចំនួនទេសចរ និងប្រជាពលរដ្ឋប្រមាណ២៣.៩៧៧.៤៤១ នាក់ ដែលធ្វើដំណើរកម្សាន្តទូទាំងប្រទេស ក្នុងនេះភ្ញៀវជាតិ មានចំនួន ២៣.៨៦២.៣៥១ នាក់និង ភ្ញៀវអន្តរជាតិ មានចំនួន ១១៥.០៩០ នាក់៕ ...