បុរសម្នាក់បើករថយន្ត Lexus HS 250h ក្នុងល្បឿនលឿនដល់ផ្លូវកោងរេចង្កូតឡើងសួនផ្លូវបុកបង្គោលថ្មក្រឡាប់ ហើយចុះគេចខ្លួនបាត់ស្រមោល

0
225

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាក Lexus HS 250hពណ៌ក្រហម ស្លាកលេខភ្នំពេញ 2CA-1619 យ៉ាងលឿនមិនប្រយ័ត្នដល់ផ្លូវកោងរេចង្កូតឡើងសួនផ្លូវទៅបុកបង្គោលថ្មបាក់មួយកង់ចំណែករថយន្តក្រឡាបរងការខូចខាតយ៉ាងធ្ងន់ធ្ងរ សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ចំណែកអ្នកបើកបរក៏បានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល ដែលហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង ៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នៅតាម បណ្តោយ ផ្លូវបុរីអង្គរ ក្នុងសង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេបានឃើញរថយន្តម៉ាកLexusHS250h ពណ៌ក្រហមមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2CA-1619 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវបុរីអង្គរ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន លុះពេលបើកមកដល់ចំណុចកើតហេតុផ្លូវកោង មិនប្រយ័ត្នស្រាប់តែរេចង្កូតមកខាងឆ្វេងដៃឡើងសួនផ្លូវ ទៅបុកបង្គោលថ្មពេញទំហឹងបាក់មួយកង់ ខ្ទាតទៅបិតផ្លូវម្ខាងទៀត ចំណែករថយន្តបង្កបានក្រឡាប់ តែត្រូវបានពលរដ្ឋជួយលើកក្រឡាប់ឲ្យដូចដើមវិញ។ ចំណែកឯអ្នកបើកបរ ក៏បានបើកទ្វារចេញពីកន្លែងកើតហេតុគេចខ្លួនបាត់ស្រមោលតែម្ដង។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយជំនាញចរាចរណ៍ ចុះមកដល់វាស់វែងធ្វើកំណត់ហេតុយករថយន្តបង្កខាងលើ ទៅរក្សាទុករង់ចាំឲ្យភាគីម្ចាស់រថយន្តចូលខ្លួន ធ្វើការដោះស្រាយនៅពេលក្រោយ៕

Facebook Comments
Loading...