ទោះបីជាសីតុណ្ហភាពជាមធ្យមលើផ្ទៃផែនដីជិតឈានដល់ ១,៥អង្សាសែលស៊ុស ក្នុងឆ្នាំ២០២៤ ក៏ដោយ តែមិនមានន័យថាពិភពលោកបានបរាជ័យក្នុងការបំពេញតាមគោលដៅនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសក្នុងការទប់ស្កាត់ការឡើងកម្ដៅផែនដីឱ្យនៅក្រោមកម្រិតនោះទេ។ អង្គការឧតុនិយមពិភពលោករបស់អង្គការសហប្រជាជាតិបាននិយាយថា កំណត់ត្រាសីតុណ្ហភាពប្រចាំខែថ្មីត្រូវបានកំណត់ជារៀងរាល់ខែនៅចន្លោះខែមិថុនាដល់ខែធ្នូ ហើយលំនាំទំនងជានឹងបន្តដោយសារបាតុភូតអាកាសធាតុ El Niño ដែលកំពុងឡើងកម្ដៅខ្លាំង។
រដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិអាមេរិក (NOAA) បានព្យាករណ៍ថា មានឱកាសមួយក្នុងចំនោមបីដែលឆ្នាំ ២០២៤ នឹងក្តៅជាងឆ្នាំ ២០២៣ ហើយ ៩៩ ភាគរយប្រាកដណាស់ថាឆ្នាំ ២០២៤ នឹងជាប់ចំណាត់ថ្នាក់ក្នុងចំណោមឆ្នាំក្តៅបំផុតទាំងប្រាំដែលមិនធ្លាប់មាន៕
Facebook Comments
Loading...