ប្រមុខការពារជាតិ លុបឈ្មោះ មេបញ្ជាការរង០២រូប ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ដោយសារពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន

0
309

ភ្នំពេញ ៖ ក្រសួងការពារជាតិ ចាប់ផ្តើម រឹតបន្តឹង លើមន្រ្តីក្នុងអង្គភាព របស់ខ្លួនហើយ ដោយក្រសួងបានចេញសេចក្តីសម្រេច លុបឈ្មោះ មេបញ្ជាការរង ០២រូប ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ ដោយសារ ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន។

មេបញ្ជាការរងទាំង០២រូប ដែលលុបឈ្មោះនេះទី១ វរនាវីត្រី គ្រី ដារ៉ា មេបញ្ជាការរង កងកាំភ្លើងការពារអាកាស មូលដ្ឋានសមុទ្រកងទ័ពជើងទឹក និងទី២វរសេនីយ៍ត្រី រ៉េន ស៊ីណាត អត្តលេខ ១៩៦៨៤៧ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌជ្រោយចង្វារ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ មូលហេតុ ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន។ នេះបើយោងតាមប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ ចុះថ្ងៃទី៩ ខែមករា ឆ្បាំ២០២៤។

Facebook Comments
Loading...