ប្តីដែលយកញញួវាយ សម្លា.ប់ ប្រពន្ធ ហើយលេបថ្នាំ សម្លា.ប់ខ្លួនមិនបានសម្រេច ត្រូវបាននាំខ្លួនពីមន្ទីរពេទ្យយកទៅកាត់ទោស

0
169

ភ្នំពេញ ៖ នគរបាលខណ្ឌសែនសុខ បាននាំខ្លួនជនសង្ស័យជាប្តីពីមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ យកមកចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីយកញញួវាយ សម្លា.ប់ ប្រពន្ធ ហើយលេបថ្នាំ សម្លា.ប់ ខ្លួនមិនបានសម្រេច។

គួរបញ្ជាក់ថា ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង០៧:១៥នាទី មានករណីឃាតកម្ម “ប្រើញញួរ វាយ ក្បា ..;ល សម្លា ..;ប់” ប្រពន្ធ ហើយលេបថ្នាំសត្វល្អិតធ្វើអត្តឃាតមិនសម្រេច នៅចំណុចផ្ទះលេខ៩១ ផ្លូវបេតុង ភូមិទ្រុងមាន សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យជាប្តីឈ្មោះសួង រតនា ភេទប្រុស ជនជាតិខ្មែរ មុខរបរ បុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ TBB ទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះ៩១ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នគរបាលខណ្ឌសែនសុខ បាននាំខ្លួនជនសង្ស័យជាប្តីពីមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ យកមកចាត់ការតាមផ្លូវច្បាប់ ក្រោយលេបថ្នាំ មិនបានសម្រេច៕

Facebook Comments
Loading...