ភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ WEI GUANGSHAN ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិចិន (ជនដៃដល់) នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅចំណុច សណ្ឋាគារសៀវហ៊ូនៅសង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្រោយពីសាកសួរជនសង្ស័យបានសារភាពថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ០៤និង ៣០នាទី ទៀបភ្លឺ ខ្លួនពិតជាបានប្រើប្រាសអាវុធខ្លី(មិនចាំម៉ាក) បាញ់ទៅលើជនរងគ្រោះចំនួន ០៣គ្រាប់ពិតប្រាកដមែន។ មូលហេតុកើតចេញពីការឈ្លោះប្រកែកគ្នា(មិត្តភក្ដិគ្នា)។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នាំខ្លួនយកមកសាកសួរដើម្បីអនុវត្តនិតិវិធីបន្ត និងកំពុងបន្តស្វែងរកវត្ថុតាំង(អាវុធខ្លី)៕
Facebook Comments
Loading...