បុរសម្នាក់តូចចិត្តប្រពន្ធសុំលែង អារ .ក សម្លា.ប់ខ្លួនឯង តែមិនសមបំណងនោះទេ ស្ថិតនៅដីវាលមួយកន្លែងក្នុងភូមិចាក់ជ្រូក

0
317

ភ្នំពេញ ៖ ព្រោះតែតូចចិត្តជាមួយ ប្រពន្ធសុំលែងសះ បុរសម្នាក់បានយកកាំបិតចុងស្រួចយកទៅអារ .ក ខ្លួនឯង ឈា.ម តែមិនស្លា.ប់ ដូចបំណង ដែលហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីរសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅដីវាលមួយកន្លែងក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

បុរសចិត្តខ្លាំងរូបនេះ ឈ្មោះ នៅ ឡឹង អាយុ៤២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលក្នុងភូមិកើតហេតុ មានទីលំនៅភូមិទួលកំរៀង ឃុំថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានស្រុកកំណើត ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានកូនប្រុស១នាក់ អាយុ៦ឆ្នាំ ប្រពន្ធសុំលែងលះគ្នាហើយ៕

Facebook Comments
Loading...