ពេលបំបែកជួរចូលសាលា សិស្សថ្នាក់ទី២ម្នាក់ត្រូវមិត្តរួមថ្នាក់ចាក់នឹងកាំបិតចិតបន្លែបណ្ដាលឱ្យស្លា.ប់

0
351

បរទេស ៖ សិស្សថ្នាក់ទី២ម្នាក់ត្រូវមិត្តរួមថ្នាក់ទាញកាំបិត ចុងស្រួចចាក់សម្លា.ប់ ខណៈកំពុងឈរតម្រង់ជួរនៅសាលា Naknawa Uppatham សង្កាត់ Suan Lu​ang ទីក្រុងបាងកកវេលាម៉ោង៨ និង៤០នាទីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤នេះ។

តាមការឱ្យដឹងពីក្មេងៗនៅកន្លែងកើតហេតុប្រាប់ថា៖ ជនបង្កតែងយកកាំបិតមកសាលារាល់ថ្ងៃ ពេលមករៀនចូលចិត្តដេក និងជក់បារី គ្រូហៅអប់រំច្រើនលើកច្រើនសារហើយតែគេនៅតែមិនកែ។ ដោយឡែកសម្រាប់ហេតុការណ៍ព្រឹកមិញអ្នកទាំង២ ឈរ  តម្រង់ជួរក្បែរគ្នា លេងសើចធម្មតា ប៉ុន្តែពេលនោះមិនដឹងថាមានបញ្ហាអ្វីទេ ស្រាប់តែពេលបំបែកជួរក្មេងបង្កទាញកាំបិតចាក់ជនរងគ្រោះបណ្ដាលឱ្យរបួសកញ្ជឹង.កប្រវែងប្រហែល៥ស.ម និងរបួសលើខ្នង។ ភ្លាមៗលោកគ្រូ-អ្នកគ្រូបានបញ្ជូនក្មេងរងគ្រោះទៅ មន្ទីរពេទ្យ តែអកុសលដោយសាររបួសធ្ងន់ធ្ងរពេកវេលាម៉ោង១០ព្រឹក ក្មេងរងគ្រោះបានបាត់បង់ជី.វិត បាត់ហើយ៕ ប្រភព៖ pptvhd36

Facebook Comments
Loading...