ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិថា AI គឺជាហានិភ័យក្នុងវិស័យការ​ងារ​របស់មនុស្ស ក៏ប៉ុន្តែAI គឺជាឱកាសដ៏អស្ចារ្យ សម្រាប់សេដ្ឋកិច្ចពិភពលោក

0
291

បរទេស ៖ ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិបានមានប្រសាសន៍ថា បញ្ញាសិប្បនិម្មិត ឬ AI គឺជាហានិភ័យក្នុងវិស័យការងាររបស់មនុស្ស ក៏ប៉ុន្តែ AI គឺជាឱកាសដ៏អស្ចារ្យ សម្រាប់សេដ្ឋកិច្ចពិភពលោក។

Read. ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ដល់ AFP កាលពីថ្ងៃទី១៤ ខែមករា លោកស្រី Kristalina Georgieva នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF បាននិយាយថា បើទោះបីជា AI មានហានិភ័យដល់សន្តិសុខការងារ នៅជុំវិញពិភពលោក ប៉ុន្តែ វាគឺជា «ឱកាសដ៏អស្ចារ្យ» ផងដែរ ក្នុងការជំរុញកម្រិតផលិតភាព និងជំរុញកំណើនសេដ្ឋកិច្ចពិភពលោក។

លោកស្រី Kristalina Georgieva បានលើកឡើងបែបនេះ មុនពេលលោកស្រីត្រូវអញ្ជើញទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ប្រចាំឆ្នាំ នៅឯទីក្រុង Davos ប្រទេសស្វីស នាពេលដ៏ខ្លីខាងមុខនេះ។

លោកស្រីបានមានប្រសាសន៍ថា AI នឹងប៉ះពាល់ដល់ការងារ ៦០ ភាគរយ នៅក្នុងសេដ្ឋកិច្ច ជឿនលឿន។ លោកស្រីបានលើកឡើងពីរបាយការណ៍ថ្មីមួយរបស់ IMF។

Facebook Comments
Loading...