កោះហៅគ្រូបារមីដើរអុកឡុកតាមប្រសាទ ហើយតាំងខ្លួនថា ព្រះនាងឥន្ទ្រទេវី ចូលសណ្ឋិត មកធ្វើកិច្ចសន្យា

0
349

ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានកោះហៅឈ្មោះ អេន ចរិយា ហៅអ្នកគ្រួលី ម្ចាស់គណនីហ្វេសប៊ុក “EN Chariya” និង“កំពូលម៉ូតូ” និងអ្នកពាក់ព័ន្ធនឹងការផ្សព្វផ្សាយរូបភាព កាយវិការ និងខ្លឹមសារមិនត្រឹមត្រូវ ជាពិសេសប៉ះពាល់ដល់ប្រពៃណីវប្បធម៌ធ្វើឱ្យខូចកេរ្តិ៍ឈ្មោះព្រះនាងឥន្ទ្រទេវី វីរនារីសម័យអង្គរយ៉ាងធ្ងន់ធ្ងរ ដោយសម្តែងថា មានបារមីចូលមកសណ្ឋិត មកបំភ្លឺនៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយមានការចូលរួមតំណាងពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ក្រោយសាកសួរ អេន ចរិយា សារភាពកំហុសដូចខាងក្រោម!

១.បានប្រើកិត្តិនាមរបស់ព្រះនាងឥន្ទ្រទេវី វីរនារីសម័យអង្គរ ចូលខ្លួនប្រាណដោយមិនមានមូលដ្ឋានលើបណ្តាញសង្គម។

  1. ការប្រើប្រាស់សំលៀកបំពាក់របាំក្បាច់បុរាណខ្មែរ (របាំព្រះរាជទ្រព្យ) មកសម្តែងរាំ និងពន្យល់ថា មានរបាំចំនួន ១០៨ ដែលខុសពីការពិត បង្កការភ័ន្តច្រឡំដល់សាធារណជន និងប៉ះពាល់ដល់របាំប្រពៃណីខ្មែរ (របាំព្រះរាជទ្រព្យ)ចុះបញ្ជីជាបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

បន្ទាប់ពីទទួលបានការអប់រំណែនាំ និងធ្វើកិច្ចសន្យារួច បុគ្គលម្នាក់ឈ្មោះ អេន ចរិយា បានធានាដល់អាជ្ញាធរ និងតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានយល់ព្រមធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ និងធ្វើវីដេអូសុំទោសជាសាធារណៈដែលបានប្រព្រឹត្តកន្លងមក ពដល់ប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ។

អាជ្ញាធរ នឹងបន្តតាមដាន សកម្មភាព របស់បុគ្គល ខាងលើ និងបន្តអនុវត្តនីតិវិធី ប្រសិនបើបុគ្គលនេះមិនអនុវត្ត ដូច ដែល បាន សន្យា៕

Facebook Comments
Loading...