លិខិតរបស់លោក ទាវ វណ្ណុល នែនាំឲ្យសមាជិក-សមាជិកា ស្តាប់តែគណបក្សភ្លើងទៀនមួយប៉ុណ្ណោះ ប្រៀបបីដូចជាទះកំភ្លៀងជនក្បត់ជាតិ សម រង្ស៊ី

0
293

ភ្នំពេញ ៖ បែកធ្លាយលិខិតរបស់លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ណែនាំដល់ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សរាជធានី-ខេត្ត និងសមាជិក-សមាជិកាក្រុមប្រឹក្សាឃុំ-សង្កាត់ ជាប់ឆ្នោតមកពីគណបក្សភ្លើងទៀន ឱ្យស្តាប់ការណែនាំរបស់គណបក្សភ្លើងទៀន តែមួយប៉ុណ្ណោះ ហើយមិនត្រូវស្តាប់តាមអ្នកនយោបាយណា ឬគណបក្សណាមួយនោះឡើយ នេះបើតាមការបែកធ្លាយសារលិខិតរបស់លោក ទាវ វណ្ណុល កាលពីពេលថ្មីៗកន្លងមកនេះ។

លិខិតរបស់លោក ទាវ វណ្ណុល ប្រៀបបីដូចជាទះភ្លៀងជនក្បត់ជាតិ សម រង្ស៊ី អីចឹង ពោលគឺស្របពេលជនក្បត់ជាតិ សម រង្ស៉ី បានអំពាវនាវឱ្យគណបក្សភ្លើងទៀន សាមគ្គីគ្នាជាមួយគណបក្សកម្លាំងជាតិ ដែលកំពុងបំបែកកម្លាំងគណបក្សភ្លើងទៀន។

មួយវិញទៀត លិខិតគឺបង្ហាញថា លោក ទាវ វណ្ណុល មិនស្តាប់តាមជនក្បត់ជាតិ សម រង្ស៊ី ដែលជាអតីមេកើយរបស់នោះទេ។ បានន័យថា ការអំពាវនាវរបស់ សម រង្ស៊ី គ្មានតម្លៃឬឥទ្ធិពលអ្វីទៀតទេ៕

Facebook Comments
Loading...