បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក BMW ក្នុងល្បឿនលឿនរេចង្កូតបុករះចូលផ្ទះពលរដ្ឋក្រឡាប់ផ្ងារជើង សំណាងមិនមានអ្នកគ្រោះថ្នាក់

0
239

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយនឹងបុរសពីរនាក់ផ្សេងទៀតបើករថយន្តស៊េរីទំនើបម៉ាកBMW M3 មួយគ្រឿង ស្លាកលេខកម្ពុជា F80.8898 ក្នុងល្បឿនយ៉ាងលឿនមិនប្រយ័ត្នក៏បានរេចង្កូតទៅបុករះចូលផ្ទះពលរដ្ឋបណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងខូចខាតស្ទើទាំងស្រុង កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ចំណុចក្បែរង្វង់មូលកាំកូស៊ីធី ស្ថិតនៅលើផ្លូវឧកញ៉ាម៉ុងរិទ្ធី សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ក្រោយកើតហេតុតំណាងអ្នកបើករថយន្តបង្កចុះមកធ្វើការសម្របសម្រួលជាមួយនឹងភាគីម្ចាស់ផ្ទះដើម្បីសុំបញ្ចប់៕

Facebook Comments
Loading...