បុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមវ៉ាជែងកុងតឺន័រ រួចជ្រុលទៅបុ.ករថយន្តដែលមកបញ្ច្រាសទិសគ្នាបណ្តាលឲ្យស្លា..ប់ចូលក្រោមរថយន្ត

0
159

ភ្នំពេញ ៖ បុរសម្នាក់មិនត្រូវបានគេស្គាល់អត្តសញ្ញាណឡើយ ដែលបានស្លា..ប់ក្រោមរថយន្តយ៉ាងអា.ណោ.ចអា.ធ័.ម ខណៈបើកម៉ូតូវ៉ាជែងរថយន្តកុងទឺន័រ ជ្រុលទៅបុ.កនិងរថយន្តម៉ាកហ៊ីយុនដាយស្តារិចមកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង។ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងប្រមាណ១០ យប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ចំនុចផ្លូវកោងលេខ១១៤ ហៅផ្លូវថៃហ្គ័រ ភូមិរបោះអង្កាញ់១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តហ៊ីយុនដាយដែលមានស្លាកលេខ2B-7372 ធ្វើដំណើរតាមបណ្ដោយផ្លូវផ្លូវថៃហ្គ័រមកដល់កើតហេតុដែលជាផ្លូវកោង បុរសជាជនរងគ្រោះជិះម៉ូតូម៉ាកទ្រីមសង់ ពាក់ស្លាកលេខ កទ្តាល 1x-6035 បានបោះពួយក្នុងទិសបញ្រ្ចាសគ្នាហើយវ៉ាជែងរថយន្ដកុងតឺន័រមួយគ្រឿងចូលទៅគន្លងផ្លូវម្ខាងទៀតបុ.ករថយន្ដហ៊ីយិនដាយ ចំពីមុខយ៉ាងពេញទំហឹង អូសចូលក្រោមរថយន្តបែ.កក្បា.លហូ.រឈា..មស្លា..ប់តែម្តង។ ក្រោយហេតុការសមត្ថកិច្ចបានមកវាស់វែង យករថយន្ត និងម៉ូតូទៅរក្សាទុករងចាំដោះស្រាយនាពេលក្រោយ ចំណែកស។ពប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...