កីឡាករប្រដាល់ ព្រំ សំណាង ដែលជាBA របស់BOOSTR​ONG បើករថយន្តជ្រុលទៅបុករះ កង់បីចំនួន៣គ្រឿងនិងម៉ូតូ១គ្រឿង បណ្តាលឲ្យមានមនុស្ស៥នាក់រងរបួស

0
221

ភ្នំពេញ ៖ កីឡាករប្រដាល់ ព្រំ សំណាង ជួបគ្រោះថ្នាក់ចរាចរ បើករថយន្តម៉ាកម៉ាស្ដារ ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 2BU-4078 បិតទ្បូហ្គោ BOOSTRO​NG ជ្រុលទៅបុករះ កង់បីចំនួន៣គ្រឿងនិងម៉ូតូមួយគ្រឿង បណ្តាលឲ្យមានមនុស្ស៥នាក់រងរបួស បញ្ជូនទៅមន្ទីរពេទ្យ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង កាលពីវេលាម៉ោង៣និង៣៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ ត្រង់ចំណុចមុខប៊ីតណាយក្លឹប ផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

Facebook Comments
Loading...