សត្វផ្សោត ដកដង្ហើមក្នុងបរិយាកាសដូចមនុស្ស ហើយក៍វាត្រូវតែលង់ទឹកស្លាប់ដូចមនុស្សដែរ

0
292

វាជារឿងចម្លែកណាស់ដែលយើងនិយាយទៅដល់សត្វមួយប្រភេទ វារស់នៅក្នុងទឹក ហើយវាលង់ទឹកស្លាប់ នោះវាមិនគួរឱ្យជឿសោះឡើយ ប៉ុន្តែវាមិនមែនជាត្រីទេ។ សុំជំរាបថាផ្សោតមិនមែនជាត្រីទេ សត្វផ្សោតគឺជាថនិកសត្វទឹក ដកដង្ហើមក្នុងបរិយកាសដូចមនុស្សយើង។ អញ្ចឹងហើយបើសិនពួកវាជាប់មងហើយ វាមិនអាចចេញមកដកដង្ហើមលើផ្ទៃទឹកបាន វាត្រូវតែលង់ទឹកស្លាប់។

តាមរយៈនេះដែរដោយសារឃើញពីភាពចាំបាច់ទើបរាជរដ្ឋាភិបាលកម្ពុជាចង់រក្សាឱ្យបាននូវការរស់រានមានជីវិតរបស់សត្វផ្សោត ទើបមិនអនុញ្ញាតិឱ្យប្រជានេសាទប្រើប្រាស់នៅក្នុងតំបន់ស្នួលទេ ។ នេះជាការលើកឡើងបញ្ជាក់ពីសំណាក់ លោក ផៃ សុម៉ានី អនុប្រធាននាយកដ្ឋានអភិរក្សនៃរដ្ឋបាលជលផល ។

លោក ផៃ សុម៉ានី ដែលជាមន្រ្តីជាន់ខ្ពស់នៃរដ្ឋបាលជលផល និងជាអ្នកជំនាញមួយរូបទៅលើសត្វផ្សោតបានចាត់ទុក បញ្ហាប្រឈមរបស់សត្វផ្សោតនាពេលបច្ចុប្បន្ននោះគឺ មងជាដើមចមដ៏សំខាន់ ដែលធ្វើឱ្យសត្វផ្សោតស្លាប់ ។ ពីព្រោះថា សត្វផ្សោតជាថនិកសត្វទឹក ដែលវាដកដង្ហើមក្នុងបរិយាកាស វាបំបៅកូនដោយទឹកដោះ ។

Facebook Comments
Loading...