ចិត្តមិនដាច់ ! បុរសម្នាក់លែងប្រពន្ធជិត១ឆ្នាំ តែចិត្តមិនដាច់សុំប្រពន្ធទៅជួប តែប្រពន្ធប្រកែក ក៏មកលោតទឹកស្ពានជ្រោយចង្វារ តែចិត្តមិនដាច់និងស្លាប់ ក៍ហែលឡើងមកលើគោកវិញ

0
340

ភ្នំពេញ ៖ ចិត្តមិនដាច់ ! បុរសម្នាក់ព្រោះតែមានវិបត្តិក្នុងក្រុមគ្រួសារ ដោយលែងលះគ្នាជាមួយប្រពន្ធជិតមួយឆ្នាំមកហើយ តែដោយនឹកប្រពន្ធពេកសុំប្រពន្ធទៅជួប តែប្រពន្ធប្រកែកមិនព្រមឲ្យជួប ក៏យកស្ពានជ្រោយចង្វារមកបញ្ចប់ជីវិតខ្លួនឯងទៅវិញ តែសំណាងល្អមិនស្លាប់ ព្រោះចេះហែលទឹកឡើងមកលើគោកវិញ ដែលហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលលើនេះកើតឡើងកាលពីវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ចំណុចលើស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុដោយអ្នកធ្វើដំណើរឆ្លងកាត់ស្ពានជ្រោយចង្វារ បានឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកហុងដា PCXពណ៌សពាក់ផ្លាកលេខ កណ្តាល1AD-1313 ជិះម្នាក់ឯងឡើងមកលើស្ពានជ្រោយចង្វារ ខណៈពេលជិះមកដល់ចំណុចកើតហេតុក៏បានទុកម៉ូតូចោល និងស្បែកជើងមួយគូរួចក៏លោតចុះទៅក្នុងទន្លេតែម្តង ពេលនោះដែរដោយជនរងគ្រោះចេះហែលទឹក ស្របពេលដែលបងប្អូនប្រជានេសាទគាត់នៅក្បែរនោះប្រទះឃើញ ក៏ចេញទូកទៅជួយសង្គ្រោះស្រង់ឡើងលើទូក រួចជួយយកមកច្រាំង ប្រគល់ឲ្យសមត្ថកិច្ចនាំទៅធ្វើការលួងលោមនិងសាកសួរបន្ត។

ក្រោយមកសមត្ថកិច្ចក៏បាននាំបុរសខាងលើ ទៅប៉ុស្តិ៍នគរបាលជ្រោយចង្វារ ដើម្បីណែនាំទៅដល់បុរសខាងលើកុំឲ្យគិតខ្លីបែបនេះទៀត រួចទាក់ទងរកសាច់ញាតិឲ្យមកទទួលយកត្រឡប់ទៅផ្ទះវិញ៕

 

Facebook Comments
Loading...