ជនសង្ស័យម្នាក់លួចយករថយន្តម៉ាក់ Mazda ពីភ្នំពេញបាន១ថ្ងៃត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅខេត្តកំពង់ស្ពឺ

0
140

ភ្នំពេញ ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយករថយន្តម៉ាក់ Mazda នៅសង្កាត់វត្តភ្នំ ខណៈម្ចាស់រថយន្តចុះបើកលុយនៅម៉ាស៊ីនអេធីអឹម ដោយមិនបានពន្លត់ម៉ាស៊ីនឡាន ដែលហេតុការប្រព្រឹត្តល្មើសកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិ០១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោកវរសេនីយ៍ត្រី ម៉ៅ ចាន់ថុន អធិការរងទទួលការងារនគរ​បាលយុត្តិធម៌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីលួចយករថយន្តម៉ាក់ Mazda CX3 ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 2BU-1606 ស៊េរីឆ្នាំ២០២៤ ខណៈម្ចាស់រថយន្តចុះបើកលុយនៅម៉ាស៊ីនអេធីអឹម ដោយមិនបានពន្លត់ម៉ាស៊ីនឡាន ទើបជនសង្ស័យឃើញដូច្នេះក៏លួចបើករថយន្តគេចទៅដល់ស្រុកភ្នំស្រួច ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន។

ជនសង្ស័យឈ្មោះ ផល ណាន ភេទប្រុស ទីលំនៅបច្ចុប្បន្ននៅភូមិព្រះខែ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ចំណែករថយន្តត្រូវបានសមត្ថកិច្ចប្រគល់ជូនម្ចាស់រថយន្តវិញ តាមការស្នើសុំ។បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធី៕

Facebook Comments
Loading...