Home កំសាន្ត-ប្លែកៗ

កំសាន្ត-ប្លែកៗ

Block title

លោកសុខ សម្បត្តិ ! មន្ត្រីថ្នាក់ខណ្ឌ និងសង្កាត់ទាំងអស់ត្រូវជួយមើលគ្នាថាតើផ្លូវក្នុងមូលដ្ឋានរបស់យើងមានផ្លូវណាដែលត្រូវជួសជុលបឋមជាបន្ទាន់

ភ្នំពេញ ៖ លើកឡើងក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៤២ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង ក្រោមអធិបតីភាពលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌបឹងកេងកង បានមានប្រ​សា​សន៍ថា យើងជាមន្ត្រីថ្នាក់ខណ្ឌ និងសង្កាត់ទាំងអស់ត្រូវជួយមើលគ្នាថាតើផ្លូវក្នុងមូលដ្ឋានរបស់យើងផ្លូវណាមួយក្រែងមានការខូចជាអន្លើ ហើយត្រូវដាក់ស្លាកសញ្ញាគ្រោះថ្នាក់បណ្ណោះអសន្ន និងរៀបចំជួសជុលនាពេលក្រោយ តែបើមានការខូចខាតធ្ងន់ធ្ងរយើងនិងរាយការទៅសាលារាជធានីជាបន្ត។ លោកអភិបាលខណ្ឌបន្តថា កម្លាំងគ្រប់ផ្នែកក្នុងខណ្ឌបឹងកេងកងយើងរួមគ្នា សហការបានល្អក្នុងការរៀបចំការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ...

យើងទាំងអស់គ្នាជាសមាជិកបក្សត្រូវជម្រុញ និងគៀងគរអ្នកដែលមិនទាន់បានចុះឈ្មោះ អោយទៅចុះឈ្មោះបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជា អោយបានគ្រប់គ្នា

ភ្នំពេញ ៖ ក្នុងពិធីសំនេះសំណាល ជាមួយមន្ត្រីបក្សថ្នាក់មូលដ្ឋាននៅក្នុងគណៈបក្សប្រជាជនកម្ពុជា សង្កាត់សំរោង កាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះលោកហួត ហៃ ប្រធានក្រុមការងារចុះជួយសង្កាត់សំរោង បានមានប្រសាសន៍ថា យើងទាំងអស់គ្នាជាសមាជិកបក្សត្រូវជម្រុញ និងគៀងគរបន្ថែមទៀតអ្នកដែលមិនទាន់បានចូលជាសមាជិកបក្ស នៅតាមមូលដ្ឋាន អោយបានកាន់តែច្រើនកាន់តែល្អ ត្រូវនាំគ្នាទៅចុះឈ្មោះឲ្យបានគ្រប់គ្នា ដើម្បីឲ្យមកចូលរួមទាំងអស់គ្នាបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជា នាថ្ងៃបោះឆ្នោតសកលឆ្នាំ២០២៣ខាងមុខនេះ ដើម្បីប្រទេសជាតិមានការអភិវឌ្ឍ និងគ្មានសង្គ្រាម។ លោកបន្តថា យើងមានថ្ងៃនេះក៍ដោយសារគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន...

លោក សុខ សម្បត្តិ ដឹកនាំក្រុមការងារចែកអោយណោយដល់ប្រជាពលរដ្ឋក្រីក្រមកពីសហគមន៍សុខសាន នៅសង្កាត់ទំនប់ទឹក ចំនួន៥៧គ្រួសារ

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃសៅរ៍១១រោច ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២  លោក សុខ សម្បត្តិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌបឹងកេងកង បានដឹកនាំក្រុមការងារបក្ស ដែលមានសមាសភាពលោក គឹម ឈុន អ៊ូ អនុប្រធានគណកម្មាធិកាបក្សខណ្ឌ លោក -លោកស្រីគណៈអចិន្រ្តែយ៍បក្ស ក្រុមការងារបក្សថ្នាក់ខណ្ឌ និងសង្កាត់...

អង្ករ របស់កម្ពុជាពូជ “ផ្ការំដួល” ទទួលបានជ័យលាភី លេខ១ ជាប្រភេទអង្ករល្អផ្តាច់គេ លំដាប់ថ្នាក់ពិភពលោក

ភ្នំពេញ ៖ អង្ករ របស់កម្ពុជាពូជ "ផ្ការំដួល" ទទួលបានជ័យលាភី លេខ១ ក្នុងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ជាប្រភេទអង្ករល្អផ្តាច់គេ លំដាប់ថ្នាក់ពិភពលោក នៅក្នុងការប្រកួតប្រជែងនៃវេទិកាស្រូវ-អង្ករពិភពលោក នៅខេត្តភូកេត ប្រទេសថៃ។ សូមរម្លឹកថា នេះគឺជាលេីកទី៥ហេីយ ដែលអង្ករកម្ពុជាបានទទួលជ័យលាភីនេះ និងនាំមកនូវមោទកភាពសម្រាប់កម្ពុជា។ នេះជាការបញ្ជាក់របស់ ឯកឧត្តម ឌីត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...

របៀបវារៈចំនួន៤ត្រូវបានលើកយកមកបើកក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង បានដឹកនាំកិច្ចប្រជុំ « គណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង » ដែលមានការចូលរួមពីលោកអភិបាលរង លោកនាយករដ្ឋបាល តំណាងអធិការនគរបាលខណ្ឌ តំណាងមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ លោកចៅសង្កាត់-សង្កាត់រងទាំង៧ លោកប្រធានសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌ និងមន្ត្រីពាក់ព័ន្ធ។ *របៀបវារៈកិច្ចប្រជុំនេះ មាន៤ ទី១.ការបែងចែកកម្លាំងត្រៀមចូលរួមកម្មវិធីបើក...