កំពត ៖ ក្រុមការងារល្បាតរបស់ខណ្ឌរដ្ឋបាលជលផលកំពត និងអង្គការអភិរក្សធនធានសមុទ្រកម្ពុជា (MCC) បានប្រទះឃើញវត្តមានហ្វូងផ្សោតពណ៍ផ្កាឈូក (Pink Dolphin) ប្រមាណ១៥ ទៅ២០ ក្បាលនៅតំបន់ឆ្នេរ នៃក្រុងបូកគោ ខេត្តកំពត។
លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត បានឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៣ នេះ ថា ក្រោមកិច្ចសហការរវាងក្រុមការងារល្បាតខណ្ឌរដ្ឋបាលជលផលកំពត និងអង្គការអភិរក្សធនធានសមុទ្រកម្ពុជា (MCC) ដោយធ្វើការតាមដានយ៉ាងដិតដល់ចំពោះសត្វផ្សោត សមុទ្រដោយតាមដាននឹងពិនិត្យតាមហ្វូងផ្សោត រយៈពេលបីខែកន្លងមកសង្កេតឃើញថា ចំនួនសត្វផ្សោតសមុទ្រមានការកើនឡើងគួឱ្យកត់សម្គាល់។ ដោយឡែកនៅថ្ងៃទី២២ ខែធ្នូ ក្រុមការងារ បានរកឃើញហ្វូងផ្សោតពណ៍ផ្កាឈូក (Pink Dolphin) ប្រមាណ១៥ ទៅ២០ ក្បាលនៅខេត្តកំពត ដោយមេហ្វូងផ្សោតទាំងអស់នេះមានអាយុប្រមាណ២០ឆ្នាំ ។
Facebook Comments
Loading...