លោក Zelensky បានប្រាប់អ្នកយកព័ត៌មានថា គ្មាននរណាម្នាក់ដឹងថា សង្គ្រាមនៅអ៊ុយក្រែននឹងចប់ នៅពេលណានោះទេ

0
330

បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា «គ្មានទីបញ្ចប់» ដែលត្រូវបានមើលឃើញ ចំពោះការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែននោះទេ ខណៈដែលភាពនឿយហត់បានលេចឡើង ក្នុងចំណោមសម្ព័ន្ធមិត្តរបស់ទីក្រុង Kyiv រយៈពេលជិតពីរឆ្នាំ នៅក្នុងសង្រ្គាម។

កាលពីពេលថ្មីៗនេះ លោក Zelensky បានប្រាប់អ្នកយកព័ត៌មាន ក្នុងពេលឆ្លើយតបទៅនឹងសំណួរដែរចោទសួរថា «តើសង្គ្រាមជាមួយរុស្ស៊ីអាចបញ្ចប់ នៅឆ្នាំក្រោយ ឬយ៉ាងណា» ។ នៅពេលនោះ លោក Zelensky បានឆ្លើយតបថា «គ្មាននរណាម្នាក់ដឹងចម្លើយទេ»។

នៅក្នុងវេទិកា ដែលរៀបចំឡើង កាលពីថ្ងៃអង្គារ សប្តាហ៍នេះ នារដ្ឋធានី គៀវ ក្នុងពេលនោះដែរ លោក Zelensky បានលើកឡើងទៀតថា «សូម្បីតែមនុស្សជាទីគោរព មេបញ្ជាការរបស់យើង និងដៃគូបស្ចិមប្រទេសរបស់យើង សុទ្ធតែបានដឹងថា នេះជាសង្រ្គាម រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែ ពួកគេសុទ្ធតែមិនដឹងទេថា តើនឹងចប់ នៅពេលណានោះ»។

លោក Zelensky កាលពីសប្តាហ៍មុន បានធ្វើដំណើរទស្សនកិច្ច ទៅកាន់បណ្តាប្រទេសលោកខាងលិច ដើម្បីស្វែងរកការគាំទ្រផ្នែកយោធា និងនយោបាយបន្ថែមទៀត ។

Facebook Comments
Loading...