ខេត្តសៀមរាប ៖ ក្រោយពីប្រទះឃើញ សពបុរសម្នាក់ ដេកស្លាប់ នៅក្នុងប្រឡាយ ដោយមានស្នាម កាប់ដោយកាំបិត សមត្ថកិច្ច បានឃាត់ខ្លួន ជនសង្ស័យ២នាក់ជាឃាតករ បាននាំគ្នាកាប់ជនរងគ្រោះ ដោយកាំបិត ខ្វេវ ព្រោះតែជម្លោះក្នុងវង់ផឹកស៊ី នៅជិតភោជនីយដ្ឋានអាប៉ូឡូផ្លាហ្សា ធ្លុកទឹកមាត់ប្រឡាយជាប់ផ្លូវជាតិលេខ៦A ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣នេះ។ បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធី៕
Facebook Comments
Loading...