ត្រីបបែលយក្សទម្ងន់៣០០គីឡូក្រាម ដែលរកឃើញនៅកម្ពុជា បានបំបែកឯតទគ្គកម្ម ជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក

0
848

ត្រីបបែលយក្សទឹកសាបទម្ងន់ ៣០០គីឡូក្រាម ដែលត្រូវបានរកឃើញនៅក្នុង ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង កាលពីឆ្នាំមុន បានបំបែកឯតទគ្គកម្មពិភពលោក ដែលត្រូវបានបានទទួលស្គាល់ជាផ្លូវការដោយ Guinness World Records ថាជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក។

យោងតាមក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គ(Wonders of the Mekong) ដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០២៣ បានឱ្យដឹងថា៖«ត្រីបបែលយក្សទឹកសាបទម្ងន់ ៦៦១ ផោន (៣០០គីឡូក្រាម) ដែលក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គរបស់យើងបាន

កិបស្លាក និងដោះលែងទៅក្នុងទន្លេមេគង្គវិញកាលពីឆ្នាំមុន ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Guinness World Records ថាជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក»។

ក្រុមការងារអច្ឆរិយភាពនៃទន្លេមេង្គបន្តថា៖« ចាប់តាំងពីធ្វើការដោះលែងវាមក យើងបានប្រមូលព័ត៌មានដែលមិនអាចកាត់ថ្លៃបានពីត្រីបបែលដ៏អស្ចារ្យនេះ តាមរយៈប្រព័ន្ធទទូលសញ្ញា acoustic របស់យើង ហើយវានឹងជួយយើងការពារប្រភេទសត្វជិតផុតពូជនេះ»។

Facebook Comments
Loading...