មកដឹងពីមូលហេតុ ដែលឃា.តក កា.ប់នារីជាសង្សារ និងកាំ.បិតបុ័ង.តោ ស្លា..ប់ក្នុងថ្លុ.កឈា.ម

0
311

ភ្នំពេញ ៖ បុរសម្នាក់ (ជាប្តីទី០៣) បានកា.ប់ចិ.ញ្រ្ចាំទៅលើ ស្រ្តីម្នាក់ដែលជាសង្សា បណ្ដាលអោយស្លា..ប់ក្នុងងថ្លុ.កឈា.ម ពេលនេះសមត្ថកិច្ច ខណ្ឌសែនសុខ តាមចាប់ខ្លួនបានហើយ នៅក្រុងបាវិត។ សូមបញ្ជាក់ថា ករណីឃាតកម្មនេះ កើតឡើង នៅផ្ទះលេខ១២៩ ផ្លូវE  ភូមិក្រាំងអង្ក្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំប្រតិបត្តិការផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានបន្តដឹកនាំជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង អធិការដ្ឋាននគរបាលក្រុងបាវិត និងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ លឿង ផល្លី នៅចំណុចភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង

ក្រោយពីបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើកាំបិ.តបុ័ង.តោ កា.ប់សម្លា..ប់លើជនរងគ្រោះឈ្មោះ ជឿន ស្រីហុង ពិតប្រាកដមែន មូលហេតុ ដោយសារប្រច័ណ្ឌ និងជនរងគ្រោះសុំបែក ទៅមានសង្សារថ្មី។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនមក នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

Facebook Comments
Loading...