បរទេស ៖ ជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រីថៃនិងប្រធានាធិបតីរុស្ស៊ីលោកពូទីនកាលពីថ្ងៃទី១៧ តុលា កន្លងទៅ បានធ្វើឱ្យគណៈរដ្ឋមន្ត្រីថៃអនុម័តឱ្យពលរដ្ឋរុស្ស៊ីអាចបន្តការស្នាក់នៅដោយគ្មានទិដ្ឋាការរយៈពេលចាប់ពី៣០ទៅ ៩០ថ្ងៃ។ វិធានការនេះចាប់អនុវត្តពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ដើម្បីជួយគាំទ្រដល់វិស័យទេសចរណ៍របស់ប្រទេសថៃ យោងតាមគោលនយោបាយរបស់រដ្ឋាភិបាល ។ សូមបញ្ជាក់ថា៖ ចំនួនភ្ញៀវទេសចរណ៍ដែលចូលប្រទេសថៃរយៈពេល៩ខែ,ចន្លោះពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ មានសរុបចំនួន២០.០៥១.៥៣៥នាក់។ ក្នុងនោះភ្ញៀវទេសចរណ៍ដែលចូលមកច្រើនជាងគេមាន៖ ម៉ាឡេស៊ី, ចិន, កូរ៉េខាងត្បូង, ឥណ្ឌា និងរុស្ស៊ី៕ ប្រភព៖ Thairath
Facebook Comments
Loading...