មន្ទីរឯកជនឈ្មោះ មេត្រូ អអិលវី ត្រូវបានក្រសួងសុខាភិបាល សម្រេចបិទក្រោយបោកអ្នកជំងឺ ទៅវះកាត់ប្ដូរសរីរាង្គដោយខុសច្បាប់នៅប្រទេសឥណ្ឌា

0
267

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានសម្រេចបិទមន្ទីរពហុព្យាបាលឯកជនឈ្មោះ មេត្រូ អអិលវី ក្រោយមន្ទីរពហុព្យាបាលនេះ បានបោកអ្នកជំងឺ ដើម្បីរត់ការបញ្ជូនអ្នកជំងឺទៅវះកាត់ប្ដូរសរីរាង្គដោយខុសច្បាប់នៅប្រទេសឥណ្ឌា។

សេចក្ដីសម្រេចរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ បានសម្រេចបិទមន្ទីរពហុព្យាបាលឯកជនឈ្មោះ មេត្រូ អអិលវី ដែលមានទីតាំងនៅផ្ទះលេខ៦៨ ផ្លូវលេខ២៧១ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមូលហេតុ មន្ទីរពហុព្យាបាលនេះបានប្រើប្រាស់សេវាពិគ្រោះបញ្ចូនអ្នកជំងឺទៅវះកាត់ប្តូរសរីរាង្គតម្រងនោមនៅប្រទេសឥណ្ឌា ដែលខុសទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងលើការបរិច្ចាគ ការផ្សាំកោសិកា ជាលិកា និង សរីរាង្គមនុស្ស។

គួរជម្រាបថា កន្លងទៅ មានពលរដ្ឋចំនួន១៨នាក់ បានអះអាងថា ពួកគាត់មានជំងឺខូចតម្រងនោម ហើយបានទាក់ទងរកសេវាព្យាបាល….៕

Facebook Comments
Loading...