ប្រជាពលរដ្ឋ បានលើកឡើងកោដសសើរដល់ការដឹកនាំរបស់លោក សុខ សម្បត្តិ ក្នុងការឡើងមកកាន់តំណែងជាអភិបាលខណ្ឌបឹងកេងកង ប្រមាណជា១ឆ្នាំមកនេះ

0
256

ភ្នំពេញ ៖ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ហួត ហៃ អភិបាលរងរាជធានី តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រជាពលរដ្ឋក្នុងខណ្ឌបឹងកេងកង មានការសប្បាយចិត្តដោយបានលើកឡើងកោដសសើរដល់ការដឹកនាំរបស់លោក សុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌបឹងកេងកង ថាធ្វើបានល្អក្នុងការឡើងមកកាន់តំណែងជាអភិបាលខណ្ឌប្រមាណជា១ឆ្នាំមកនេះ។

វេទិកានេះផងដែររាល់សំណើ និងសំណូមពរដោយផ្ទាល់មាត់ពីសំណាក់ប្រជាពលរដ្ឋជាង១០សំណើ និងសំណូមពរ ត្រូវបានអាជ្ញាធរខណ្ឌ និងអាជ្ញាធររាជធានីភ្នំពេញ ដោះស្រាយបញ្ចប់ស្ទើរទាំងស្រុង ដែលរាល់សំណើទាំងនោះ ភាគច្រើនលើសលប់ គឺពាក់ព័ន្ធនឹងការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។

លោក ហួត ហៃ បានលើកឡើងថា វេទិកានេះប្រជាពលរដ្ឋបានស្នើ និងសំណូមពរឡើងដោយផ្ទាល់មាត់ ចំនួន១១នាក់ ស្មើនិង១៤បញ្ហា និងសំណើជាលាយលក្ខណ៍អក្សរ ចំនួន១៩បញ្ហា ហើយរាល់សំណើ និងសំណូមទាំងនោះ រួមមាន៖

*សូមឲ្យអាជ្ញាធរជួយកាត់ខ្សែភ្លើងធ្លាក់
*ជួសជុលផ្លូវ
*ដាក់លូ
*ដាក់ភ្លើងស្តុបថ្មី
*ដាក់ស្លាកសញ្ញាហាមចត នៅមុខសាលា
*ដាក់ភ្លើងបំភ្លឺសាធារណៈ
*កាត់លះមែកឈើ
*ការដឹកជញ្ជូនសំរាមចេញពីទីអារាមវត្តទាន់ម៉ោងពេល
*ស្នើសូមប្រមូលជនអាណាថា។

លោក ហួត ហៃ បានបញ្ជាក់ថា រាល់សំណើ និងសំណូមពរដោយផ្ទាល់មាត់ ពីសំណាក់ប្រជាពលរដ្ឋ ជាង១០សំណើ និងសំណូមពរ នៅក្នុងវេទិកានេះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ដោះស្រាយបញ្ចប់ស្ទើរទាំងស្រុង ដែលរាល់សំណើទាំងនោះ ភាគច្រើនលើសលប់ គឺពាក់ព័ន្ធនឹងការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ហើយចំពោះសំណើរដែលដោះស្រាយមិនបានភ្លាមៗ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នឹងឲ្យក្រុមការងារចុះទៅសិក្សារួចទើប ស្នើសុំគោលការសម្រេចពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត។

លោក ម៉ប់ សារិន ក្នុងឱកាសនោះ ក៏បានមានប្រសាសន៍ដែរថា ការបង្កើតឲ្យមានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ គឺដើម្បីឲ្យអាជ្ញាធររាជធានី ខណ្ឌ សង្កាត់ និងប្រជាពលរដ្ឋបានជួបគ្នា និងបានពិភាក្សាលើបញ្ហាផ្សេងៗ ដែ​លជាកង្វល់របស់ប្រជាពលរដ្ឋឲ្យអាជ្ញាធរបានដឹងលឺ ហើយរួមគ្នាដោះស្រាយ ដែលមានដូ​ចជាបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៏នៅមូលដ្ឋានជាដើម។

វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញញ ត្រូវបានធ្វើឡើងក្នុង១ឆ្នាំម្តង ក្នុងត្រីមាសទី៤ ពោលគឺនៅក្នុងខែតុលា ខែវិច្ឆិកា និងខែធ្នូ ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើររបស់ ប្រជាពលរដ្ឋ។

លោកម៉ប់ សារិន បានបន្តថា«អ្វីដែលជាសំណើ និងសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងវេ​ទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ កាលពីឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញបានដោះស្រាយជូន ជាបណ្តើរៗហើយ ហើយអ្វីដែលនៅសេសសល់យើងក៏បានដាក់ចូលក្នុងគម្រោងអភិវឌ្ឍន៍៣ឆ្នាំរំកិលខណ្ឌអស់ហើយដែរ»៕

 

Facebook Comments
Loading...