កោះបាលីបង្កើតសណ្ឋាគារយន្តហោះ ដ៏ទំនើបដំបូងគេ ស្រូបទាញភ្ញៀវទេសចរ

0
385

បរទេស ៖ កោះបាលី ដែលជារមណីយដ្ឋានដ៏ពេញនិយមរបស់ប្រទេសឥណ្ឌូនេស៊ី ឥឡូវនេះបានផ្តល់នូវបទពិសោធន៍ថ្មីសន្លាងដល់ភ្ញៀវទេសចរ នោះគឺការស្នាក់នៅក្នុងយន្តហោះ ដែលច្នៃជាសណ្ឋាគារដ៏ទំនើបដំបូងគេ។

លោក Felix Demin ដែលជាម្ចាស់ក្រុមហ៊ុន Private Jet Villa និយាយថា ខ្ញុំបានឃើញយន្តហោះនេះ ត្រូវគេបោះបង់ចោលមួយរយៈ ហើយខ្ញុំក៏មានគំនិតថា ប្រហែលជាអាចស្វែងរកបេសកកម្មថ្មីមួយ ដើម្បីសង្គ្រោះជីវិតរបស់យន្តហោះនេះ ហើយធ្វើឱ្យមនុស្សរីករាយជាមួយវា។

ដូច្នេះខ្ញុំបានរួមបញ្ចូលគ្នា នូវទីតាំងដ៏អស្ចារ្យ ជាមួយនឹងការរចនាយន្តហោះដ៏អស្ចារ្យ ដើម្បីបង្កើតបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរ។ ជាមួយគ្នានេះ អ្នកស្រុករស់នៅកោះបាលី បានស្វាគមន៍ការបង្កើតសណ្ឋាគារយន្តហោះថ្មី ដែលនឹងបើកជាផ្លូវការក្នុងខែធ្នូនេះ ព្រមជាមួយក្តីសង្ឃឹមថា វានឹងអាចជួយជំរុញវិស័យទេសចរណ៍របស់កោះបាលីងើបឡើងវិញ បន្ទាប់ពីជំងឺរាតត្បាតកូវីដ។

Facebook Comments
Loading...