ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៩ករណី ថ្ងៃទី១៧ ខែធ្នូ ជនសង្ស័យ ៦៨នាក់ត្រូវបានឃាត់ខ្លួន 

0
131

ភ្នំពេញ ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៦៨នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៩ករណី ទូទាំងប្រទេស នៅថ្ងៃទី១៧ខែធ្នូ ឆ្នាំ២០២៣។

ក្នុងចំណោមជនសង្ស័យចំនួន ៦៨នាក់ រួមមាន ជួញដូរ ១ករណី  ឃាត់ ៦នាក់ ស្រី ២នាក់ ដឹកជញ្ជូន រក្សាទុក ១៤ករណី ឃាត់ ២៤ នាក់ ស្រី ១នាក់ បើកបរ ក្រោមឥទ្ធិពល ១ករណី ឃាត់ ៥នាក់ ស្រី ០នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៣៣នាក់ស្រី ០នាក់ ។  វត្ថុតាងចាប់យកសរុប មេតំហ្វេតាមីន (Ice) ស្មើ៤៤៧,១៦ ក្រាម និង ១០ កញ្ចប់ តូច ។ លទ្ធផល ខាងលើ ១៥ អង្គភាព បានចូលរួមបង្ក្រាប៕

Facebook Comments
Loading...