សិស្សសាលាដែលបង្កហិង្សានៅខណ្ឌកំបូល ត្រូវនគរបាលសម្រេចអនុវត្តវិធានការច្បាប់ហើយ

0
343

ភ្នំពេញ ៖ ករណីសិស្សសាលាបង្កហិង្សានៅមូលដ្ឋានខណ្ឌកំបូលកាលពីម្សិលមិញនេះ នគរបាលសម្រេចអនុវត្តវិធានការច្បាប់ ដោយចាប់បញ្ជូនមនុស្ស០៥នាក់បន្តនីតិវិធី គឺមិនមានអនុវត្តវិធានការអប់រំនោះទេ មានន័យថា នឹងកសាងសំណុំររឿងបញ្ជូនទៅតុលាការ ដោយប្រឈមនឹងបទចោទ ” ហិង្សាដោយចេតនា “។ ការអនុវត្តវិធានការច្បាប់នេះ គឺជាសាររំលឹកទៅដល់យុវជនដែលនាំខ្លួនឱ្យក្លាយជាក្មេងទំនើងបង្កអំពើហិង្សា សូមឱ្យមានការប្រុងប្រយ័ត្ន និងចេះរក្សាខ្លួនឱ្យក្លាយជាយុវជនល្អ។ នេះបើតាមអ្នកនាំពាក្យនគរបាលរាជធានីភ្នំពេញបានឱ្យដឹងមុននេះបន្តិច៕

Facebook Comments
Loading...