ក្រសួងមហាផ្ទៃ សម្រេចបណ្ដេញមន្ត្រីនគរ បាលចំនួន១២នាក់ចេញពីក្របខ័ណ្ឌ

0
304

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  បានសម្រេចបណ្ដេញចេញនូវមន្ត្រីនគរបាលរាជធានីភ្នំពេញចំនួន១២នាក់ ចេញពីក្របខ័ណ្ឌនគរបាលជាតិ ក្រោយរកឃើញថា មន្ត្រីនគរបាលទាំងនេះ ប្រព្រឹត្តល្មើសវិន័យកងកម្លាំងនគរបាលជាតិ នេះបើតាមការប្រកាសរបស់ឯកឧត្តម ឧប នាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤។

បើតាមការប្រកាសរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខា នគរបាលទាំង១២រូប ដែលត្រូវបណ្ដេញចេញពីក្របខ័ណ្ឌនេះ រួមមានទាំងថ្នាក់នាយរងការិយាល័យ នាយ-នាយរងផ្នែកនៃអធិការដ្ឋានខណ្ឌ រហូតដល់មន្ត្រីនគរបាលនៃប៉ុស្តិ៍រដ្ឋបាលសង្កាត់មួយចំនួន ក្រោមចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕

Facebook Comments
Loading...