តារាហូលីវូដ លោកស្រី Angelina Jolie បង្ហើបថា ចង់ចាកចេញពីជីវិតដ៏ធុញថប់នៅហូលីវូដ មករស់នៅក្នុងប្រទេសកម្ពុជា

0
289

កំពូលតារាសម្តែងល្បីឈ្មោះក្នុងវិស័យហូលីវូដ លោកស្រី Angelina Jolie ដែលមានសញ្ជាតិអាមេរិក និងកម្ពុជានោះ បានបង្ហើបឲ្យដឹងនាពេលថ្មីៗនេះថា លោកស្រីពិតជាមានគម្រោងចាកចេញពីជីវិតដ៏ធុញថប់បច្ចុប្បន្ន មករស់នៅក្នុងប្រទេសកម្ពុជា ពោលគឺនៅក្នុងខេត្តបាត់ដំបង ខណៈព័ត៌មាននេះទទួលបានការស្វាគមន៍ជាច្រើនពីប្រជាជនកម្ពុជា ជាពិសេសពីប្រជាជនដែលធ្លាប់រស់នៅជិតផ្ទះ លោកស្រី Angelina Jolie នៅបាត់ដំបងនោះ។

ថ្លែងប្រាប់សារព័ត៌មាន Daily Mail ពលរដ្ឋខ្មែរម្នាក់មានឈ្មោះថា អ៊ឹង ផល្លា បាននិយាយថា «លោកស្រី Angelina Jolie មានរូបសម្បត្តិស្រដៀងនឹងពួកយើង រូបរាងដ៏ស្រទន់ ភ្នែក សម្បុរស្បែក សក់ និងជាពិសេសស្នាមញញឹមរបស់លោកស្រី គឺមើលទៅដូចជាជនជាតិខ្មែរ»។

ទន្ទឹមគ្នានេះ តារាស្រីវ័យ៤៨ឆ្នាំ Angelina Jolie តាមរយៈកិច្ចសម្ភាសន៍មួយជាមួយកាសែត The Wall Street Journal នៅក្នុងសប្តាហ៍នេះ បាននិយាយថា លោកស្រីគឺចង់ចាកចេញពីជីវិតដ៏ធុញថប់ក្នុងទីក្រុង Los Angeles និងមករស់នៅផ្ទះរបស់លោកស្រីនៅអាស៉ីអាគ្នេយ៍វិញ (ផ្ទះនៅខេត្តបាត់ដំបង ប្រទេសកម្ពុជា)។

Facebook Comments
Loading...