មន្រ្តីសំខាន់ៗរបស់ជប៉ុន ដែលជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវរៃអង្គាសប្រាក់ និងត្រូវបណ្តេញរដ្ឋ

0
357

បរទេស ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា គ្រោងនឹងបណ្តេញរដ្ឋមន្ត្រីកំពូលៗមួយចំនួនចេញពីតំណែង បន្ទាប់ពីត្រូវបានគេរាយការណ៍ថា ស្ថិតនៅក្រោមការស៊ើបអង្កេតជុំវិញរឿងអាស្រូវរៃអង្គាសប្រាក់។

នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា ដែលកំពុងប្រឈមនឹងការរិះគន់ នៅថ្ងៃចន្ទសប្តាហ៍នេះ សន្យាថា នឹងស្ដារទំនុកចិត្តលើរដ្ឋាភិបាលរបស់លោកឡើងវិញ ចំពេលមានសេចក្តីរាយការណ៍ថា លោកកំពុងរៀបចំផែនការដករដ្ឋមន្ត្រីជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវរៃអង្គាសប្រាក់ ដែលបានក្លាយជាដើមហេតុ បង្កើតឲ្យមានផលប៉ះពាល់ថ្មី សម្រាប់ការគាំទ្រសាធារណៈដែលធ្លាក់ចុះរបស់លោក។

ការស្ទង់មតិដែលបានចេញផ្សាយនៅថ្ងៃចន្ទនេះបានបង្ហាញថា ការគាំទ្ររដ្ឋាភិបាលរបស់លោក គីស៊ីដា បានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីលោកបានចូលកាន់តំណែងនាយករដ្ឋមន្រ្តីជប៉ុន កាលពី ២ឆ្នាំមុន។ ប្រភព៖ AFP

Facebook Comments
Loading...