ប្តីភ័យស្លន់ស្លោបើករថយន្តតូយ៉ូតាព្រុស ជ្រុលទៅបុករថយន្តCRVរងការខូចខាត ព្រោះតែប្រពន្ធតាមទាន់ប្តីយកស្រីចូលផ្ទះសំណាក់

0
252

ភ្នំពេញ ៖ បុរសម្នាក់ដឹកស្រីស្នេហ៍ចូលផ្ទះសំណាក់ ក៍ត្រូវប្រពន្ធតាមទាន់ បានបើករថយន្តតូយ៉ូតាព្រុសរត់គេចពីប្រពន្ធ ក៍ជ្រុលទៅបុកនិងរថយន្ត CRV នៅផ្លូវបំបែកជាបួន បណ្តាលឲ្យរថយន្តទាំង២គ្រឿង ឡើងចិញ្ចើមផ្លូវបុកកន្លែងលក់ដូររបស់ពលរដ្ឋរងការខូចខាតបន្ថែមទៀត ដែលហេតុការណ៍កើតឡើងនៅវេលាម៉ោង១និង៤០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នៅផ្លូវ២០៥កែងផ្លូវ៣៨៨ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង។

ក្រោយពេលកើតហេតុ ក៍មានតំណាងភាគីបានមកជួយសម្របសម្រួលគ្នា ដោយភាគីរថយន្ដតូយូតាព្រុស សុខចិត្តសងសំនងទៅលើការខូចខាតទាំងអស់ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ហើយប្ដី និង ប្រពន្ធក៏ទៅដោះស្រាយគ្នានៅផ្ទះជាបន្តទៀត។

Facebook Comments
Loading...