សាច់បង្កកជិត ៤០ម៉ឺនគីឡូក្រាម ត្រូវបានសមត្ថកិច្ចជំនាញរកឃើញ នៅខណ្ឌសែនសុខ

0
375

ភ្នំពេញ ៖ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងស្តុកសាច់សត្វបង្កកមួយកន្លែងនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីកាលពីថ្ងៃច័ន្ទ ទី០៤ ខែធ្នូ ឆ្នាំ២០២៣។ ជាលទ្ធផល សមត្ថកិច្ចចម្រុះ បានរកឃើញសាច់បង្កកអត់ច្បាប់ជិត៤០ ម៉ឺនគីឡូក្រាម។ សាច់បង្កកគ្មានឯកសារច្បាប់ទាំងនេះ រួមមាន គ្រឿងក្នុងមាន់ សាច់មាន់ សាច់ជ្រូក និងក្របី សរុប២ម៉ឺន៤ពាន់៤២៤កេះ ស្មើ៣សែន៧ម៉ឺន និង៧៨៧ គីឡូក្រាម…៕

Facebook Comments
Loading...