អ្នករាយការណ៍របស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាមានភាពល្អប្រសើរ

0
311

ភ្នំពេញ ៖ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយជំនួបពិភាក្សាការងាររវាងឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយលោក វីទីត មុនតាប៊ន អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ លោកប៉ា ប៉ុណ្ណារ៉ាដា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា នៅក្នុងជំនួបនោះ អ្នករាយការ ណ៍សិទ្ធិមនុស្ស បានវាយតម្លៃថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាមានភាពល្អប្រសើរ។

បើតាមអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្ស ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាលើវឌ្ឍនភាពលើយន្តការពិនិត្យជាសកលតាមកាលកំណត់ (UPR) ជុំទី៣ សម្រាប់រៀបចំជារបាយការណ៍ដាក់ជូនអង្គការសហប្រជា ជាតិ, សេចក្តីព្រាងច្បាប់បង្កើតស្ថាប័នជាតិសិទ្ធិមនុស្សកម្ពុជា និងស្ថានភាពក្នុងពន្ធនាគារ….៕

Facebook Comments
Loading...