Block title

អ្នកកាសែតម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយដោះមីនតោនយកទៅប៉ុស្តិ៍បង្កការភ្ញាក់ផ្អើល.!

បុរសម្នាក់នាំយកគ្រាប់មីនតោន ១គ្រាប់ ទៅប្រគល់ជូនសមត្ថកិច្ចក្រុងសំរោង ខេត្តឧត្តរមានជ័យ តែត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរស្មាច់ឃាត់ខ្លួន កាលពីវេលាម៉ោងប្រហែល ១០:០០នាទីយប់ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្នាក់ការប៉ុស្តិ៍រដ្ឋបាលសង្កាត់ អូរស្មាច់ ពេលដែលបុរសរូបនេះ និងមិត្តភក្តិរបស់គាត់ ១នាក់ទៀត បានដឹកគ្រាប់មីនតោន ១គ្រាប់ ដែលប្រទះឃើញនៅលើដី ក្បែរខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ...

បុរសម្នាក់ដែលអះអាងថាខ្លួនជាលោកតា ស៊ិន ស៊ីសាមុត ចាប់ជាតិ ត្រូវបានសមត្ថកិច្ចចា.ប់ឃាត់ខ្លួនហើយ

ភ្នំពេញ: នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ដែលអះអាងថាខ្លួនជាលោក ស៊ិន ស៊ីសាមុត ពាក់ព័ន្ធករណីឲ្យមានការញុះញង់ឲ្យមានការរើសអើងតាមរយៈវិដេអូឃ្លីប ដោយបានវាយប្រហារលើរាជរដ្ឋាភិបាលថែមទៀតផង។ បន្ទាប់ពីបុរសម្នាក់នេះ គេចវេសមិនព្រមចូលខ្លួនឆ្លើយបំភ្លឺនៅនាយកដ្ឋាប្រឆាំងបទល្មើសបច្ចេកវិទ្យា។ ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ពេជ ពិសិដ្ឋ ដែលបានអះអាងថា ខ្លួនជាលោក ស៊ិន ស៊ីសាមុត ចាប់ជាតិ។ បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចកំពុងតែរៀបចំនីតិវិធីបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមផ្លូវផ្លូវច្បាប់។

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះបញ្ចប់បាន 2784 ផ្ទះហើយ

ជាការទទួលខុសត្រូវ និងកោតសរសើរចំពោះបុរីឡេងណាវ៉ាត្រា គម្រោង 6A  គិតត្រឹមថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥នេះបានបញ្ចប់ការសាងសង់ ១០០% មានចំនួន ២ ៧៨៤ផ្ទះហើយ។ បើផ្អែកតាមរបាយការណ៍បង្ហាញឲ្យដឹងពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លើបណ្ដាញសង្គមផ្លូវការ។ នៅថ្ងៃទី១ខែកុម្ភៈនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមការងារបានចុះទៅពិនិត្យមើលនៅការដ្ឋានសាងសង់ផ្ទះ បុរីឡេងណាវ៉ាត្រា គម្រោង 6A ដោយផ្ទាល់។ ក្នុងឱកាសនោះ...

ក្តៅៗដឹងតែបែកផ្កាភ្លើងទៀតហើយឆាប់ៗនេះ អ្នកលេងចិត្តសាស្ត្រ បឺត សង្ឃឹម ចេញដណ្តើមខ្សែក្រវាត់ IKSA នៅប្រទេសអូស្ត្រាលីម្តងទៀត

ប្រដាល់ ៖ ក្តៅៗដឹងតែបែកផ្កាភ្លើងទៀតហើយ ! អ្នកលេងចិត្តសាស្ត្រ បឺត សង្ឃឹម ត្រៀមបំពេញចិត្តអ្នកគាំទ្រចេញលេងទឹកភ្លៀងដណ្តើមខ្សែក្រវាត់ IKSA នៅប្រទេសអូស្ត្រាលីម្តងទៀត បើទោះបីជា កន្លងទៅប៉ឺត សង្ឃឹម បានបរាជ័យក្រោមផ្លែកែងរបស់កីឡាករថៃ Yothin យ៉ាងណាក៏ដោយ លើកនេះមហាជនសង្ឈឹមថា ប៉ឺត សង្ឃឹម និងធ្វើបានល្អមិនធ្វើឲ្យអ្នកគាំទ្រ ខកបំណងឡើយ។ ពិតជាកក្រើកនៅឯនាយសមុទ្រទៀតហើយ អ្នកលេងចិត្តសាស្ត្រប៉ឺត សង្ឃឹម និងចេញទៅលេងទឹកភ្លៀងនៅប្រទេសអូស្ត្រាលីជាកម្មវិធីឈុតធំមួយ...

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំក្រុមការងារចុះជួយទិញស្រូវពលរដ្ឋកំពុងច្រូតកាត់នៅខេត្តកំពង់ធំ ក្នុងបុព្វហេតុរួមគ្នាជួយកសិករយើង រួមគ្នាជួយជាតិ និងប្រជាជនយើង

កសិករនៅស្រុកបារ៉ាយណ៍ បង្ហាញក្ដីសប្បាយរីករាយ ក្រោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តក្នុងបុព្វហេតុរួមគ្នាជួយកសិករយើង រួមគ្នាជួយជាតិ និងប្រជាជនយើងក្នុងបុព្វហេតុរួមគ្នាជួយកសិករយើង រួមគ្នាជួយជាតិ និងប្រជាជនយើង នៅរសៀលថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៥ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានយុវជនបូជាការពារយុត្តិធម៌ បានដឹកនាំក្រុមការងារ ចុះជួយទិញស្រូវប្រជាពលរដ្ឋដែលកំពុងច្រូតកាត់នៅឃុំត្នោតជុំ ស្រុកបារ៉ាយណ៍ ខេត្តកំពង់ធំ។ ក្នុងដំណើរចុះ ទិញស្រូវនេះ...