សមត្ថកិច្ច អោយប្រធានការិយាល័យលេខាក្រុមប្រឹក្សា ស្រុកកៀនស្វាយ ចូលខ្លួនមកបំភ្លឺជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលឲ្យប៉ូលីា២នាក់បានស្លា. ប់

0
311

ភ្នំពេញ ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមអំពាវនាវឱ្យបុរសម្នាក់ឈ្មោះ ពិសិដ្ឋ រតនា អាយុ៣១ឆ្នាំ ប្រធានការិយាល័យលេខាក្រុមប្រឹក្សា ស្រុកកៀនស្វាយ ចូលខ្លួនមកបំភ្លឺជុំវិញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ កាលម៉ោង២១និង៤០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅចំណុចបុរីហាយធិចចំប៉ាក្បាលកោះ លើផ្លូវលេខជាតិលេខ១ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រវាងរថយន្តម៉ាក Lexus 350 ពណ៌ស ពាក់ផ្លាកលេខ នប 0393 និងរថយន្តម៉ាក Toyota Camry ពាក់ផ្លាកលេខ ភ្នំពេញ 2BN-7915។

ក្នុងហេតុការណ៍នេះបណ្តាលឱ្យរថយន្តទាំង២គ្រឿងខូចខាតធ្ងន់ ភាគីរថយន្តម៉ាក Lexus ជិះក្នុងរថយន្ត៥នាក់ បណ្តាលឱ្យ ស្លាប់ ០២នាក់ប្រុស។ ចំណែកស្រី០២នាក់ របួសធ្ងន់ និងស្រាលម្នាក់ ប្រុស ហើយអ្នកដែលរបួសស្រាលប្រុសនេះ សង្ស័យជាអ្នកបើកបររថយន្ត Lexus ។

ការអំពាវនាវឱ្យសាម៉ីខ្លួនមកបំភ្លឺគឺដើម្បីឱ្យសមត្ថកិច្ចជំនាញធ្វើការសួរនាំមួយចំនួន ដោយសារតែអ្នករងរបួសធ្ងន់២នាក់នោះកំពុងសង្គ្រោះនៅមន្ទីរពេទ្យមិនអាចផ្តល់ព័ត៌មានមកសមត្ថកិច្ចបាន៕

Facebook Comments
Loading...