រថយន្តដាច់ហ្រ្វាំង ធ្លាក់ចំណោទយាយម៉ៅពេជ្រនិល បណ្តាល់ឲ្យមនុ​ស្ស៤នាក់រងរបួសក្នុងស្រុកភ្នំស្រួច គីឡូម៉ែត្រលេខ១០៦-១០៧

0
175

កំពង់ស្ពឺ ៖ មនុស្ស៤នាក់រងរបួស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដាច់ហ្រ្វាំង ធ្លាក់ចំណោទយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច គីឡូម៉ែត្រលេខ១០៦-១០៧ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២២ និង៣៩នាទី យប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤។

សមត្ថកិច្ចខេត្តកំពង់ស្ពឺបានអោយដឹងថា ករណីរថយន្តដាច់ហ្រ្វាំងរ៉េចង្កូតប៉ះរថយន្ត ដែលបើកបរពីទិសបញ្រ្ចាសទិស រថយន្ត ម៉ាកHYUNDAI ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ3F-7734 បើកបរដោយឈ្មោះ យា រត្ននា ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិប្រមរ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល និងអ្នករួមដំណើរ ០៣នាក់។ តាមសាក្សីបានបញ្ជាក់ថា រថយន្ដបើកមកដល់ចំណុចខាងលើ បានដាច់ហ្រ្វាំងរ៉េចង្កូតទៅប៉ះរថយន្ត០១គ្រឿងទៀត សណ្ដោងស៊ឺមីរ៉ឺម៉ក អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (បានចុះរត់គេចពីកន្លែងកើតហេតុ) ដែលកំពុងបើកបរបញ្រ្ចាសទិសគ្នា បណ្តាលឲ្យគ្រោះថ្នាក់មនុស្សនិងខូចខាតេថយន្តទាំងពីរ។

-ក្នុងហេតុការណ៍ខាងលើមាន របួសមនុស្ស០៤នាក់ ប្រុស ធ្ងន់០២នាក់ ត្រូវបានរថយន្តសង្គ្រោះបញ្ជាការដ្ឋានការពារកោះឆ្នេរបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

ចំណែករថយន្តទាំងពីរខូចខាត ធ្ងន់។ បច្ចុប្បន្នសមត្ថកិច្ចនគរបាល បានចុះពិនិត្យទីតាំងកើតហេតុ និងចំណាត់ការតាមនីតិវិធី៕

Facebook Comments
Loading...