កម្មករកម្មការរិនីរោងចក្រចំនួន២៦នាក់បានរងរបួសធ្ងន់ ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តSSONG YONG ACT​YON និងរថយន្ដដឹកកម្មករ

0
213

កំពង់ស្ពឺ ៖ កម្មករកម្មការរិនីរោងចក្រចំនួន៦នាក់បានរងរបួសធ្ងន់ និង២០រងរបួសស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត១គ្រឿងម៉ាក SSONG YONG ACT​YON និងរថយន្ដដឹកកម្មកររោងចក្រម៉ាក Hyundai Mi​ghty ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ និង៥៥នាទីយប់ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២​០​២៤ នៅលើផ្លូវជាតិលេខ៤១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤១-៤២ ភូមិបឹងស្ដុក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយ​ន្តដឹកកម្មករ រោងចក្រ ០១​គ្រឿងម៉ាក Hyundai Mi​ghty ពណ៌​ស ផ្លាកលេខភ្នំពេញ 3E-1302 បើកបរដោយឈ្មោះ ពិន រុន ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិព្រៃក្ដួច ឃុំត្រពាំងញូង ស្រុ​កត្រាំកក់ ខេត្តតាកែវ មុខរបរដឹកកម្មកររោងចក្រ បាន​បើកបរដឹកកម្មករពីទិស​ខាង​ជើង ឆ្ពោះទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុបានទៅបុកជា​មួ​យ រថយន្ត ០១គ្រឿងម៉ាក SSONG YONG ACT​YON ពណ៌ស សេរីឆ្នាំ២​០​១៧ ផ្លាក​លេខ 2BH​-8660 បើកបរដោយឈ្មោះ យឹម មុតថា ភេទប្រុ​ស អាយុ ៤៣ឆ្នាំ រស់នៅភូមិត្រ​ពាំងមន្រ្តី ឃុំសំរោងក្រោម ស្រុកបន្ទាយ​មា​ស ខេត្តកំពត។ ក្នុងហេតុការណ៍នេះមានកម្មករកម្មការរិនីចំនួន៦នាក់រងរបួសធ្ងន់ និង២០នាក់រងរបួសស្រាលក្រោយកើតហេតុត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

របាយការាណ៍បញ្ជាក់ថា មុនកើតហេតុ រថយន្ដដឹកកម្មកររោងចក្រម៉ាក Hyundai Mi​ghty បាន​បើកបរដឹកកម្មករពីទិស​ខាង​ជើង ឆ្ពោះទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុបានទៅបុកជា​មួ​យ រថយន្ត១គ្រឿងម៉ាក SSONG YONG ACT​YON បណ្ដាលឲ្យខូចខាត​ រថយន្ត​ស្ទើទាំងស្រុង​ និងរងរបួសធ្ងន់ស្រាល២៦នាក់តែម្តង។

បើតាមការឲ្យដឹងពីកម្មករកម្មការរិនីដែលជិះនៅលើរថយន្ដហើយរងរបួសបានបញ្ជាក់ថា មុនកើតហេតុគឺរថយន្ត S​SO​NG YONG ACTYON បើករេចុះ​ រេឡើង ស្ទើរពេញផ្លូវ រួច​ក៍រេមកបុករថយន្តដឹកកម្មករពេញទំហឹងតែម្តង។

ក្រោយពីកើតហេតុ ​កម្មករ​កម្មការិនី​ ដែលរងរបួសត្រូវបានសមត្ថកិច្ច​អាជ្ញាធរ​បញ្ជូនទៅ​សង្រ្គោះ​បន្ទាន់​នៅមន្ទីរពេទ្យ​រដ្ឋ និងគ្លីនិកឯកជន​ដែលជាដៃគូរ​របស់ ប ស ស​​ ៕

Facebook Comments
Loading...