ក្មេង​ស្រី​ចំនួន០៣នាក់ ​បបួល​គ្នា​ទៅលេង​ទឹក​បឹង​នៅ​ដី​ឡូត៍​មួយ​កន្លែង ដូចនាំគ្នាទៅលង់ទឹក​ស្លាប់​ទាំងអស់​គ្នាជាច្រើនម៉ោងទើបរកឃើញ

0
259

ខេត្តកណ្តាល ៖ ក្មេង​ស្រី​ចំនួន០៣នាក់ បាន​ចេញ​ពី​ផ្ទះ រួច​ក៏​បបួល​គ្នា​ទៅលេង​ទឹក​បឹង​ទឹកជោរនៅក្នុង​ដី​ឡូត៍​មួយ​កន្លែង ដូចនាំគ្នាទៅលង់ទឹក​ស្លាប់​ទាំងអស់​គ្នាជាច្រើនម៉ោង យ៉ាង​អាណោចអាធ័ម ដោយបន្សល់​សម្ភារៈ​របស់​ពួកគេ​(ជនរងគ្រោះ) មាន​ដូចជា ស្បែក​ជើង និង​សម្លៀក​បំពាក់​ទុកចោល​នៅ​លើ​មាត់បឹង ដែលហេតុការណ៍​នេះ​ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង៦ និង៣០ នាទី​យប់ ថ្ងៃ​ទី០៨ ខែ​កក្កដា ឆ្នាំ២០២៤ ស្ថិត​ក្នុង​ភូមិ​ទួល​ក្រសាំង សង្កាត់​រកា​ខ្ពស់ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល។

បើ​តាម​ការ​រៀបរាប់​របស់​ម្តាយ​ជនរងគ្រោះ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ក្មេង​រងគ្រោះ​ទាំង០៣នាក់ បាន​ដើរ​ចេញ​ពី​ផ្ទះ​ក្នុង​បុរី​មួយ​កន្លែង កាលពី​វេលា​ម៉ោង០៨ និង៣០ នាទី​(នេះ​បើ​មើល​តាម​កាមេរ៉ា​សុវត្ថិភាព) ហើយ​ឆ្ពោះ​ទៅ​លេង​ទឹក​បឹង។ លុះ​មក​ដល់​វេលា​ម៉ោង​បាយ​ថ្ងៃត្រង់ បាត់​មិន​ឃើញ​ក្មេង​ស្រី​រងគ្រោះ​ទាំង ០៣ នាក់ នោះ ត្រឡប់មកវិញ ក៏​ក្រុម​គ្រួសារ នាំ​គ្នា​ស្វែងរក​មក​ដល់​ទីតាំង​បឹង​កើតហេតុ​ខាងលើ ស្រាប់តែ​ប្រទះ​ឃើញ​តែ​សម្ភារៈ​របស់​ពួកគេ​(ជនរងគ្រោះ) មាន​ដូចជា ស្បែក​ជើង និង​សម្លៀក​បំពាក់​ទុកចោល​នៅ​លើ​មាត់បឹង តែ​មិន​ឃើញ​ក្មេងៗ ទាំងនោះ សង្ស័យ​ថា​លង់ទឹក​តែម្ដង។ ក្រោយមក ក្រុម​គ្រួសារ​ក្មេង​រងគ្រោះ បាន​ផ្តល់​ដំណឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ភ្លាមៗ ផង​ដែរ។

កិច្ច​ប្រតិបត្តិការ​នេះ​ដែរ ដោយ​មាន​ការ​ដឹកនាំ​បញ្ជា​ចុះ​ដោយ​ផ្ទាល់​ពី លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កណ្ដាល និង​លោក​ឧត្ដមសេនីយ៍​ទោ ឈឿន សុចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្ដាល បាន​រៀបចំ​កម្លាំង​ចុះ​រាវរក​សព​ក្មេង​ស្រី​រងគ្រោះ​ទាំង ០៣ នាក់ ក្នុង​បឹង​នោះ​ភ្លាមៗ បន្ទាប់ពី​រាវរក​អស់​ជាច្រើន​ម៉ោង ទើប​រក​ឃើញ​កាលពី​វេលា​ម៉ោង ១០ និង៣០នាទី​យប់ ថ្ងៃ​ដដែល។ គួរបញ្ជាក់ថា ក្នុង​ចំណោម ០៣ នាក់ នោះ មាន​ម្នាក់ ជា​ក្មួយ​ស្រី​បង្កើត​របស់​តារា​ចម្រៀង និង​សម្តែង​លោក បញ្ញា សិទ្ធ។ ជាមួយគ្នានេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទៅ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសពក្មួយស្រី និង សូមឲ្យវិញ្ញាណក្មួយស្រីទាំង០៣ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ក្រោយ​កើតហេតុ កម្លាំង​ជំនាញ បាន​ដឹក​សព​ក្មេង​ស្រី​រងគ្រោះ​ទាំង ០៣ នាក់ យក​មក​ធ្វើ​កោសល្យវិច័យ​មន្ទីរពេទ្យ គឺពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដមឬន រួច​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​រងគ្រោះ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

Facebook Comments
Loading...