បុរសម្នាក់បើករថយន្តធ្លាក់ប្រឡាយ ពេលអ្នកសារព័ត៌មានទៅផ្សាយ ដាល់មួយដៃកណ្តាលមុខរួចគេចខ្លួនបាត់ស្រមោល

0
260

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តម៉ាស្តាមួយគ្រឿង ទិសដៅ ពីកើតមកលិចតាមបណ្ដោយផ្លូវជាតិលេខ៤ មកដល់ចំណុច ផ្លូវបំបែកបទចូលផ្សារអង្គ ស្រាប់តែរថយន្តបាន រ៉េ ចង្កូតធ្លាក់ចូលប្រឡាយ ដែលហេតុការណ៍នេះ កាលពីវេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា បន្ទាប់ពីកើតហេតុភ្លាមស្រាប់តែមានអ្នកសារព័ត៌មានពីរនាក់បានទៅផ្តិតយករូបភាពដើម្បីធ្វើការផ្សព្វផ្សាយស្រាប់តែម្ចាស់រថយន្ត mazda ពាក់ស្លាកលេខ ភ្នំពេញ2 AX95 27 ខាងលើ បែរជាមកវាយអ្នកសារព័ត៌មានមួយដៃចំកណ្ដាលមុខ ហើយត្រូវបានបក្សពួករបស់ ខ្លួននាំ យកចេញពីកន្លែងទីតាំង កើតហេតុ ភ្លាមៗផងដែរ។

ប្រភពដដែលបានឣោយដឹងទៀតថា ជនបង្កខាងលើ បើករថយន្តក្នុងស្ថានភាពស្រវឹងជោគជាំ ហើយ នៅក្នុងរថយន្តខាងលើនោះក៏មានអាវ មន្ត្រី កងរាជអាវុធហត្ថលើផ្ទៃប្រទេស សាក់បួន ផងដែរប៉ុន្តែ មិនទាន់ដឹងថាអាវខាងលើហ្នឹងជាអាវរបស់ជនបង្កឬមួយក៏យ៉ាងណានោះទេបើសិនជាអាវរបស់ជនបង្ករពិតប្រាកដមែនមិនគួរណា ជនបង្កខាងលើនោះមកប្រើអំពើហិង្សាដាក់អ្នកសារព័ត៌មានដូច្នេះទេព្រោះអីខ្លួនគឺជាអ្នក អនុវត្តច្បាប់ និងជាគំរូឲ្យប្រជាពលរដ្ឋ យកគំរូតាម។

សូមគោរពស្នើ ដល់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា នឹងឯកឧត្តម រ័ត្ន ស្រៀង មេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ជួយពិនិត្យមើល ជនបង្កខាងលើនេះជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសឬមួយក៏ មិនមែនបើសិនជាមន្ត្រីកងរាជ អាវុធហត្ថលើផ្ទៃប្រទេសពិតប្រាកដមែនសូមឯកឧត្តម ជួយអប់រំណែនាំនិងចាត់វិធានការណាមួយទៅលើបុគ្គលលោកនេះផង ព្រោះអីទង្វើនេះមិន មិនសម ខ្លួនជាមន្ត្រីកងរាជអាវុធហត្ថនោះទេ។

Facebook Comments
Loading...