តំបន់មួយចំនួនមាន៨ខេត្ត ក្នុងព្រទេសកម្ពុជា មានសញ្ញាគ្រោះរាំងស្ងួត និងទឹកក្រោមដីប្រឈមរីងខះអស់ទឹក

0
257

អាកាសធាតុក្តៅហួតហែងមិនត្រឹមតែធ្វើឲ្យទន្លេ ស្ទឹង បឹងបួរ ហួតទឹកប៉ុណ្ណោះទេ តែកំពុងគំរាមគំហែងដល់ទឹកក្រោមដីទៀតផង ដូចនេះភាគីពាក់ព័ន្ធ ជាពិសេសរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់បន្ទាន់។ អង្គការ អេកសិន អេដ(Action Aid )ដែលបេសកកម្មមួយផ្នែកផ្តោតលើទឹក និងអនាម័យ បានរកឃើញថា ទឹកក្រោមដីប្រឈមរីងខះ នៅតំបន់មួយចំនួននៃខេត្តចំនួន៨ មានខេត្តពោធិ៍សាត់ កំពត កំពង់ស្ពឺ កំពង់ធំ ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ និងខេត្តស្ទឹងត្រែង។

អេកសិន អេដ បានប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃអង្គារនេះ ដោយភ្ជាប់ជាមួយនឹងរូបភាពក្តៅស្ងួតហួងហែងផង អង្គការនេះថា ភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាល នឹងដាក់ចេញវិធានការដើម្បីសង្រ្គោះបន្ទាន់ដោយបញ្ចៀសកុំឱ្យមានគ្រោះរាំងស្ងួតដែលអាចនឹងកើតមានឡើង។

Facebook Comments
Loading...