សម្ដេចធិបតី ហ៊ុន ម៉ាណែត ! អ្នកវិនិយោគនៅកម្ពុជា ត្រូវតែមានភាពជោគជ័យ កក់ក្ដៅ ហើយសម្រេចចិត្តបង្កើតនូវការវិនិយោគ និងដំឡើងការវិនិយោគបន្ថែមទៀត

0
244

មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា (ខេមបូឌា) នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញ់អ្នកវិនិយោគ គឺជាកិច្ចការសំខាន់ ក៏ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺធ្វើឱ្យអ្នកដែលសម្រេចចិត្តមកវិនិយោគហើយនោះ ត្រូវតែមានភាពជោគជ័យ កក់ក្ដៅនៅជាមួយកម្ពុជា ហើយសម្រេចចិត្តបង្កើតនូវការវិនិយោគ និងដំឡើងការវិនិយោគបន្ថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ជំនួបផ្លូវការជាមួយថ្នាក់ដឹកនាំជប៉ុន ជាអាទិ៍ លោកនាយករដ្ឋមន្ត្រីជប៉ុន រួមទាំងវិស័យជនជនរបស់ជប៉ុន គឺសម្ដេចតែងលើកទឹកចិត្តឱ្យក្រុមហ៊ុនរបស់ជប៉ុនមកដាក់ទុន វិនិយោគនៅកម្ពុជា និងបន្តវិនិយោគបន្ថែមទៀត។ ជាក់ស្ដែង បច្ចុប្បន្ន មានក្រុមហ៊ុនជប៉ុនជាច្រើនដែលមានលក្ខណៈធំ កំពុងវិនិយោគនៅកម្ពុជា ដូចជា ក្រុមហ៊ុនមីនីបៀ ក្រុមហ៊ុនផ្សារទំនើបអ៊ីអន រួមជាមួយថ្ងៃនេះ គឺក្រុមហ៊ុនរងយន្តតូយ៉ូតា ដែលបានដាក់ទុនជាច្រើននៅក្នុងប្រទេសកម្ពុជា និងពង្រីកនូវការវិនិយោគបន្ថែម។

បើតាមការគូសបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ការណ៍នេះ មិនត្រឹមតែជាវឌ្ឍនភាពថ្មីដល់ល្អមួយសម្រាប់វិស័យឧស្សាហកម្មនៅកម្ពុជាឡើយ ប៉ុន្តែថែមជាសញ្ញាវិជ្ជមានមួយទៀតសម្រាប់ការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ហើយការវិនិយោគបែបនេះ ក៏ជាអ្វីដែលកម្ពុជាចង់បានផងដែរ។

សម្ដេចធិបតី បន្ថែមថា និមិត្តរូបនៃក្រុមហ៊ុនតូយ៉ូតា ដែលចូលមកកម្ពុជា តាំងពីឆ្នាំ១៩៩០ ហើយបានផ្ដល់សេវាតាំងពីឆ្នាំ១៩៩៣ ពោល គឺរយៈពេល៣១ឆ្នាំគត់ ចាប់ពីសេវាជួសជុល ឈានទៅដល់ការបង្កើតរោងចក្របង្គុំ និងផលិតនៅទីនេះ គឺជានិមិត្តរូបដែលកម្ពុជាចង់បាន។

សម្ដេចធិបតី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្តថា ការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការទាក់ម៉ូយថ្មី ជាកិច្ចការសំខាន់ ក៏ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺធ្វើឱ្យអ្នកដែលសម្រេចចិត្តមកវិនិយោគហើយនោះ ត្រូវតែមានភាពជោគជ័យ កក់ក្ដៅនៅជាមួយកម្ពុជា ហើយសម្រេចចិត្តបង្កើតនូវការវិនិយោគ និងដំឡើងការវិនិយោគបន្ថែមទៀត។

សម្ដេច បញ្ជាក់ថា ការសម្រេចចិត្តរបស់ក្រុមហ៊ុនជប៉ុនក្នុងការបង្កើត រោងចក្របង្គុំ និងដំឡើងរថយន្តនៅក្នុងប្រទេសកម្ពុជា គឺជានិមិត្តរូបនៃការជឿទុកចិត្តមកលើកម្ពុជា ដែលនេះជានិមិត្តរូបដ៏សំខាន់ ហើយសម្ដេច អរគុណដល់ក្រុមហ៊ុនជប៉ុន ដែលសម្រេចចិត្តធ្វើបែបនេះ៕

 

Facebook Comments
Loading...